ព័ត៌មានជាតិ
ក្រសួងអប់រំ ពិភាក្សាធ្វើបច្ចុប្បន្នភាព សៀវភៅសេដ្ឋកិច្ច រួមបញ្ចូលគោលនយោបាយថ្មី
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការធ្វើបច្ចុប្បន្នភាពសៀវភៅសេដ្ឋកិច្ច ដោយមានការចូលរួមពីសំណាក់ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង អប់រំ យុវជន និងកីឡា។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាព នៃការចងក្រងរៀបចំសៀវភៅសេដ្ឋកិច្ច និងធ្វើបច្ចុប្បន្នភាពសៀវភៅដែលមានស្រាប់ ដោយផ្ដោតលើបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល។

ដើម្បីជំរុញដល់ដំណើរការនៃបច្ចុប្បន្នកម្មសៀវភៅសេដ្ឋកិច្ច បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើការណែនាំឱ្យក្រុមការងារសិក្សាឱ្យស៊ីជម្រៅ និងល្អិតល្អន់បំផុតពាក់ព័ន្ធនឹង តថភាពសង្គមកម្ពុជាបច្ចុប្បន្ន ដោយផ្តោតលើវិស័យនីមួយៗ ឧស្សាហកម្មថ្មីៗ គោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល និងការវិវឌ្ឍរបស់កម្ពុជាក្នុងរយៈ ២០ ឆ្នាំចុងក្រោយ បន្ទាប់ពីទទួលបានសុខសន្តិភាព ការផ្លាស់ប្តូរជាវិជ្ជមានរបស់កម្ពុជា ក៏ដូចជាវឌ្ឍនភាព នៃសេដ្ឋកិច្ច និងឧស្សាហកម្មឌីជីថលនៅកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


