សុខភាព
ក្រសួងធនធានទឹក ណែនាំឱ្យពលរដ្ឋប្រយ័ត្នចំពោះអាការ Heat Stroke នៅពេលកម្ដៅឡើងដល់ ៤០អង្សា
ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាការ Heat Stroke នៅពេលដែលកម្តៅឡើងដល់ ៤០អង្សាសេ ដែលជាកម្រិតមួយហានិភ័យ។

ក្រសួងធនធានទឹក បានឱ្យនិយមន័យអាការ Heat Stroke ថា ជារោគសញ្ញាដែលទាក់ទងនឹងការឡើងកម្តៅក្នុងរាងកាយខ្ពស់ខ្លាំង។ អាការនេះកើតឡើងនៅពេលដែលយើងនៅក្រោមកម្តៅថ្ងៃរយៈពេលយូរ ជាហេតុធ្វើឱ្យរាងកាយមិនអាចគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនបាន អាចឡើងដល់ ៤០អង្សាសេ ឬ ខ្ពស់ជាងនេះក្នុងរយៈពេល ១០ ទៅ១៥នាទី។ សម្រាប់អាការរបស់ Heat Stroke មានដូចជា ក្តៅខ្លួនខ្លាំងអាចលើសពី ៤០អង្សាសេ, ដកដង្ហើមលឿន ចង្វាក់បេះដូងលោតញាប់, ឈឺក្បាល ច្របូកច្របល់ ឆាប់ប្តូរចិត្ត, មានអាករប្រកាច់ សន្លប់បាត់ស្មារតី និងក្អួតផងដែរ។

តើមានវិធីអ្វីខ្លះ ដើម្បីអាចបង្ការ ឬការពារខ្លួនពីអាការ Heat Stroke? ជុំវិញនឹងបញ្ហានេះ ក្រសួងក៏បានប្រាប់ពីវិធីសាស្ត្រមួយចំនួនក្នុងការបង្ការដូចជា នៅក្នុងម្លប់ ឬទីកន្លែងត្រជាក់មានខ្យល់ចេញចូល។ ស្លៀកសម្លៀកបំពាក់រលុងៗ ស្រាល និងមានពណ៌ភ្លឺ, ពិសារទឹកឱ្យបានច្រើនតាមដែលអាចធ្វើបាន, ចៀសវាងការទទួលទានអាហារដែលធ្វើឱ្យឆាប់ក្តៅក្នុង និងចៀសវាងការទទួលទានគ្រឿងស្រវឹង រួមទាំងជាតិកាហ្វេអ៊ីនផង។
សូមជម្រាបថា សព្វថ្ងៃអាកាសធាតុហាក់ឡើងកម្តៅខ្លាំង មិនថានៅកម្ពុជា ឬ ប្រទេសជិតខាងនោះទេ រហូតដល់ប្រទេសខ្លះបង្ខំចិត្តផ្អាកការសិក្សាមួយរយៈដោយសារតែកម្តៅកើនឡើងខ្លាំងទៀតផង។ ដូច្នេះ ពលរដ្ឋគ្រប់រូប គួរមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


