ព័ត៌មានអន្ដរជាតិ
ថៃ ចាប់បានឧបករណ៍រក Bitcoin ខុសច្បាប់តម្លៃជិត ២លានដុល្លារ
ប៉ូលិសថៃ បានធ្វើប្រតិបត្តិការវាយឆ្មក់ឃាត់បានរោងចក្រលួចប្រើម៉ាស៊ីនជីកយករូបិយបណ្ណឌីជីថល Bitcoin (mining) ដោយខុសច្បាប់ ហើយរឹបអូសបណ្ដុំឧបករណ៍ mining បានចំនួន ៦៩០គ្រឿង ស្មើនឹងតម្លៃ ១,៨៥លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់អង្គភាពប៉ូលិសថៃ នៅថ្ងៃទី៣ ខែឧសភា នេះ។

ទីតាំងដែលវាយឆ្មក់បាន ស្ថិតនៅក្នុងទីក្រុង Samut Sakhon ភាគខាងលិចប្រទេសថៃ។ ការរកឃើញនេះ ធ្វើឡើងបន្ទាប់ពីមានការសង្ស័យចំពោះការប្រើប្រាស់អគ្គិសនីអស់យ៉ាងសន្ធឹកសន្ធាប់នៅទីតាំងល្មើស។
ការ mining យករូបិយបណ្ណ Bitcoin ត្រូវចំណាយថ្លៃអគ្គិសនីច្រើន ដែលបង្កឲ្យមានការរិះគន់ជាខ្លាំងអំពីផលប៉ះពាល់ទៅលើបម្រែបម្រួលអាកាសធាតុ។
លោក Pichetpong Changkaikhon មេប៉ូលិសក្នុងទីក្រុង Samut Sakhon បានប្រាប់សារព័ត៌មាន AFP ថា ក្រៅតែពីម៉ាស៊ីនរក Bitcoin ក៏មានការរឹបអូសផ្សេងទៀតដូចជា ឧបករណ៍បម្លែងភ្លើង កុំព្យូទ័រយួរដៃ និងខ្សែកាបអាលុយមីញ៉ូម ជាដើម។ លោកបន្តថា ក្នុងប្រតិបត្តិការ ប៉ូលិសបានចាប់ឃាត់ខ្លួនបុរសសញ្ជាតិមីយ៉ាន់ម៉ាម្នាក់ ហើយកំពុងតាមចាប់ជនជាប់ពាក់ព័ន្ធ ដែលមានដូចជា ម្ចាស់ទីតាំងរោងចក្រ និងម្ចាស់ដីជួល។

កន្លងមក ធ្លាប់មានការវាយឆ្មក់ដូចគ្នានេះដែរនៅលើទឹកដីថៃ ប៉ុន្តែមិនរឹបអូសបានឧបករណ៍ខុសច្បាប់ច្រើនបែបនេះឡើយ។ “មានកន្លែងផ្សេងទៀតដែលត្រូវវាយឆ្មក់សម្រាប់ការ mining រូបិយបណ្ណ Bitcoin ខុសច្បាប់ ប៉ុន្តែយើងរកឃើញម៉ាស៊ីនត្រឹម៤០ ទៅ ៥០គ្រឿងប៉ុណ្ណោះ” នេះជាអ្វីដែលលោកមេប៉ូលិសថៃបានប្រាប់បន្ថែម។
សូមបញ្ជាក់ថា កាលពីសប្ដាហ៍មុន នាយកដ្ឋានបទល្មើសបច្ចេកវិទ្យាថៃ បានបង្ក្រាបទីតាំងចំនួន២ ស្ថិតនៅក្នុងខេត្ត Ratchaburi និងខេត្ត Samut Songkhram។ ប្រតិបត្តិការនេះ រឹបអូសបានម៉ាស៊ីន mining រូបិយបណ្ណ Bitcoin ចំនួនសរុប ៦៥២គ្រឿង គិតជាទឹកប្រាក់ស្មើនឹង ៥លានដុល្លារ។
សកម្មភាព mining រូបិយបណ្ណ Bitcoin ដោយខុសច្បាប់ កំពុងរីកដូចផ្សិតនៅក្នុងប្រទេសថៃ ដែលតម្រូវឲ្យមានការប្រើប្រាស់អគ្គិសនីក្នុងទំហំច្រើនខ្លាំង។ ការវាយឆ្មក់បង្ក្រាបរបស់ប៉ូលិសថៃ ធ្វើឡើងដោយផ្អែកទៅលើការសង្ស័យចំពោះទីតាំងណាដែលបានប្រើប្រាស់អគ្គិសនីច្រើនមិនសមហេតុផល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


