ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញម្ចាស់រោងចក្រ ប្រើប្រព័ន្ធ LACMS និង ប.ស.ស ទទួលបានព័ត៌មានឆាប់រហ័ស ពាក់ព័ន្ធវិស័យការងារ និងសន្តិសុខសង្គម
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានជំរុញឱ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ប្រើប្រាស់ក្នុងប្រព័ន្ធ LACMS និងប្រព័ន្ធ ប.ស.ស ដើម្បីទទួលបាននូវរាល់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យការងារ និងវិស័យសន្តិសុខសង្គមបានឆាប់រហ័ស។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “គោលការណ៍ណែនាំ និងនីតិជំរុញសហគ្រាស គ្រឹះស្ថាន ឱ្យចូលប្រើប្រាស់ក្នុងប្រព័ន្ធ LACMS និងប្រព័ន្ធចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងបង់ភាគទានតាមប្រព័ន្ធអនឡាញ របស់ ប.ស.ស” កាលពីថ្ងៃទី ៩ ឧសភា លោក អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការជំរុញឱ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ចូលទៅប្រើប្រាស់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ( LACMS) និងប្រព័ន្ធចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងបង់ភាគទានតាមប្រព័ន្ធអនឡាញ របស់ ប.ស.ស គឺជារឿងដ៏សំខាន់ និងចាំបាច់ ដែលអាចឱ្យពួកគាត់ទាំងអស់ទទួលបាននូវរាល់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យការងារ និងវិស័យសន្តិសុខសង្គមបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
លោកអគ្គនាយករង ប.ស.ស បានបន្តទៀតថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជា ប.ស.ស បានបង្កើតឱ្យមានប្រព័ន្ធ LACMS និងប្រព័ន្ធ ប.ស.ស នេះឡើង គឺដើម្បីអាចគ្រប់គ្រងនូវស្ថិតិរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ នៅកម្ពុជា ក៏ដូចជាបន្ថែមភាពងាយស្រួលទៅដល់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងការស្នើសុំចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងបង់ភាគទានតាមប្រព័ន្ធអនឡាញ ក្នុងន័យរក្សាបាននូវសុក្រឹតភាព តម្លាភាព រហ័ស និងភាពត្រឹមត្រូវចំពោះការអនុវត្តនូវបទបញ្ញត្តិច្បាប់នានាពាក់ព័ន្ធទៅនឹងវិស័យការងារ ក៏ដូចជាវិស័យសន្តិសុខសង្គម ដែលរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវគោរព និងអនុវត្ត៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


