ព័ត៌មានអន្ដរជាតិ
ទោះទណ្ឌកម្មក៏ទប់មិនឈ្នះ កូរ៉េខាងជើងនៅតែអាចលួចនាំចូលគ្រឿងអេឡិចត្រូនិច
រដ្ឋាភិបាលលោក គីម ជុងអ៊ុន នៅតែដំណើរការសង្វាក់ផលិតកម្មឧបករណ៍អេឡិចត្រូនិចបានដូចធម្មតា បើទោះជាមានការដាក់ទណ្ឌកម្មអន្តរជាតិហាមឃាត់មិនឲ្យចូលនាំគ្រឿងបន្លាស់ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily NK នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ។

Daily NK បានឲ្យដឹងថា កូរ៉េខាងជើង បានប្រើប្រាស់គណនីធនាគារក្លែងក្លាយជាលុយដុល្លារ ដើម្បីលួចនាំចូលគ្រឿងបន្លាស់មកពីប្រទេសចិន សម្រាប់យកធ្វើជាវត្ថុធាតុដើមបង្កើតជាឧបករណ៍អេឡិចត្រូនិចដូចជា ទូរសព្ទដៃ ជាដើម។ ការលួចនាំចូលនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុនចិនមួយចំនួន មកពីទីក្រុង Shenyang ទីក្រុង Dalian តំបន់ Tianjin និងខេត្ត Shandong។
ទង្វើនេះ ត្រូវគេមើលឃើញថា វាផ្ទុយពីសេចក្ដីសម្រេចលេខ២៣៩៧របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្រៅតែពីចិន ក៏នៅមានប្រភពផ្សេងដែលលក់ចេញគ្រឿងបន្លាស់អេឡិចត្រូនិចឲ្យកូរ៉េខាងជើងផងដែរ ដូចជា រុស្ស៊ី និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន។ ការលួចជួញដូរនេះ ភាគច្រើនបានប្រើប្រាស់នូវការចរាចរណ៍ក្រដាសប្រាក់ដុល្លារដោយផ្ទាល់ ជំនួសឲ្យការផ្ទេរតាមរយៈប្រព័ន្ធធនាគារ។ យូរៗម្ដង ក៏មានការផ្ទេរប្រាក់ដោយធនាគារផងដែរ តែពួកគេប្រើប្រាស់គណនីក្លែងក្លាយ ដែលពិបាកស៊ើបឲ្យដឹងពីប្រភពជួញដូរណាស់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


