ព័ត៌មានជាតិ
ឆេះកុដិលោក ១ខ្នង នៅវត្តគោកខ្ពស់ ខូចខាតទ្រព្យសម្បត្តិអស់ទឹកប្រាក់ប្រមាណ ១ម៉ឺនដុល្លារ
ឆេះកុដិលោក ១ខ្នង ដែលធ្វើអំពីឈើប្រក់ស័ង្កសី អស់ចំនួន ៤ល្វែង មាន ៧បន្ទប់ ទូរសព្ទដៃ ១គ្រឿង សរុបទឹកប្រាក់ប្រមាណជា ១ម៉ឺនដុល្លារ និងឯកសារប្រើប្រាស់មួយចំនួន(សំបុត្រកំណើត សញ្ញាប័ត្រ) ត្រូវបានអគ្គិភ័យបំផ្លាញអស់ទាំងស្រុង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១៦៖២០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចវត្តគោកខ្ពស់ ស្ថិតនៅភូមិកំភេម ឃុំកែវពណ៌ ស្រុកពួកខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ នេះថា ក្រោយពេលកើតហេតុសមត្ថកិច្ចទទួលបានព័ត៌មានពីព្រះសង្ឃ និងអាជ្ញាធរភូមិ កម្លាំងនគរបាលជំនាញបានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុជាបឋមឃើញថា មានការឆេះខូចខាតទាំងស្រុង អគារឈើ(កុដិ) ចំនួន ៤ល្វែង ស្មើនឹង ៧បន្ទប់ ទំហំទទឹង ៤ម៉ែត្រ × បណ្ដោយ ៣០ម៉ែត្រ កម្ពស់សសរ ៧០សង់ទីម៉ែត្រ ប្រក់ស័ង្កសី បន្ទប់ជាជួរជាប់ៗគ្នា (មានដាក់សន្លឹកឈើក្រោមកុដិផង)។
លោកបន្តថា ការខូចខាត រួមមាន ឆេះឈើសម្រាប់ទុកធ្វើពិដានសាលា ចំនួន ១ ២០០សន្លឹក ឆេះចំរៀកឈើត្នោតចំនួន ២ ០០សន្លឹក និងឆេះសម្ភារៈរបស់ព្រះសង្ឃប្រើប្រាស់មួយចំនួនទៀត។ លោកថា បន្ទាប់ពីដឹងមានហេតុការណ៍ឆេះ ព្រះសង្ឃក្នុងវត្តបានជួយពន្លត់ភ្លើង ប្រើម៉ូទ័របូមទឹកបាញ់ពន្លត់ភ្លើងបានរលត់ ដោយរថយន្តអគ្គិភ័យពុំបានចេញអន្តរាគមន៍ទេ។

បើតាមការបំភ្លឺពីព្រះសង្ឃនៅទីនោះ និងការស្រាវជ្រាវរបស់សមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គិភ័យនេះបណ្តាលមកពីទុស្សេខ្សែភ្លើង ហើយករណីនេះក៏មិនមាននរណាម្នាក់រងរបួសនោះទេ៕
ដោយ៖ជុន កុសល



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


