សន្តិសុខសង្គម
នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ សម្រេចបញ្ឈប់អ្នកបើកបរស្រឡាងម្នាក់ក្រោយបែកធ្លាយកាយវិការយកជើងបញ្ជាចង្កូត
លោក អាន សំអន នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចបញ្ឈប់បុគ្គលិកម្នាក់ឈ្មោះ ឡេង ដារ៉ូ ដែលជាអ្នកបើកបរស្រឡាងដឹកអ្នកដំណើរ។ ការសម្រេចបញ្ឈប់បុគ្គលិករូបនេះ បន្ទាប់ពីមានមតិរិះគន់តាមបណ្ដាញសង្គមលើអ្នកបើកបរស្រឡាងរូបនេះពីការយកជើងទៅបញ្ជាចង្កូត ខណៈដែលមានអ្នកដំណើរជាច្រើនកំពុងស្ថិតនៅលើស្រឡាងចរាចរណ៍នៅកណ្ដាលទន្លេ។

តាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកឈ្មោះ កំពង់ចម្លងភ្នំបេញ អរិយក្សត្រ បានឲ្យដឹងនៅរសៀលថ្ងៃទី៣មិថុនា នេះថា លោក អាន សំអន នាយកកំពង់ចម្លងបានប្រជុំសម្រេចបញ្ឈប់បុគ្គលិកឈ្មោះ ឡេង ដារ៉ូ ក្រោយប្រព្រឹត្តិខុសវិជ្ជាជីវៈក្នុងការបើកបរ។
ក្នុងការសម្រេចនេះ លោកនាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ ក៏បានណែនាំដល់បុគ្គលិកបើកបរកាណូតផ្សេងទៀតទាំងអស់មិនឱ្យយកគំរូតាម និងប្រកាន់ភ្ជាប់នូវសុជីវធម៌ល្អ អាកប្បកិរិយាសមរម្យ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ធ្វើការងារប្រកបដោយការយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលឆ្លងទៅមកជាប្រចាំ។
សូមជម្រាបថា កាលពីពេលថ្មីនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិរិះគន់លើកាយវិការមិនសមរម្យរបស់អ្នកបើកបរស្រឡាញម្នាក់ដែលយកជើងទៅបញ្ជាចង្កូត ខណៈដែលអ្នកដំណើរជាច្រើនកំពុងស្ថិតនៅលើស្រឡាញកណ្ដាលទន្លេ៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ