Connect with us

សេដ្ឋកិច្ច

អ្នកជំនាញ​លើកឡើងថា ​គម្រោងសាងសង់ស្ពាន​តភ្ជាប់ពីកោះនរា-អរិយក្សត្រ ​នឹងផ្ដល់ឱកាស​ច្រើន​ទៅ​អនាគត​

បានផុស

នៅ

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ​មានប្រសាសន៍ថា គម្រោងសាងសង់​ស្ពានតភ្ជាប់ពីកោះនរា ទៅអរិយក្សត្រគឺជាការ​ បើកច្រក​ថ្មីមួយទៀត​សម្រាប់ការ​ធ្វើដំណើររបស់​ប្រជា​ពលរដ្ឋ ​ដែល​នឹងផ្ដល់​ឱកាសច្រើន​នៅពេលអនាគត​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបាន​បញ្ជាក់ថា៖ ​«ប្រសិនបើការសាងសង់ហើយ ​ហើយឱ្យតម្លៃផ្ទះ ​ឬដីនៅតំបន់​អរិយក្ស​ត្រកើនឡើងនោះ ​ខ្ញុំគិតថា ​មិនទាន់ទេ ​ដោយសារស្ថានភាពសេដ្ឋកិច្ចសាកល​កំពុងជួបបញ្ហា​លំ​បាក ​គ្រាន់តែជួយសម្រួល ​និងឱកាស​ក្នុងពេលអនាគត»។​

​​លោក ​ប៉េង ពោធិ៍នា ​រដ្ឋមន្ត្រីក្រសួងសាធារណការ ​និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី ២៨ ខែមករា ​ឆ្នាំ ២០២៦​ បាន​ដឹកនាំកិច្ចប្រជុំពិនិត្យ ​និង​ពិភាក្សា​លើ​គម្រោងសិក្សា ​និង​សាងសង់​ស្ពានឆ្លង​កាត់​ទន្លេ​មេគង្គ តភ្ជាប់​ពីកោះនរា ​ទៅ​ក្រុងរណបមេគង្គឃី ​នៃក្រុងអរិយក្សត្រ ដែលមានការចូលរួម​តំណាង​ក្រុម​ហ៊ុន OCIC និងភាគីពាក់ព័ន្ធ។​

​ក្រសួងសារធារណការ ​និងដឹកជញ្ជូន ​មិនទាន់បញ្ជាក់ពីទំហំនៃការចំណាយ និងពេលវេលាចាប់ផ្ដើម​បើកការដ្ឋាន​សាង​សង់ស្ពាននេះនៅឡើយទេ។

កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យវិស័យឯកជនសិក្សា សាងសង់ស្ពាន តភ្ជាប់ពីកោះនរា ទៅអរិយក្សត្រ បន្ថែមទៀត ដើម្បីបើកច្រកសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សោភ័ណភាពទន្លេចតុមុខ គឺនៅខាងក្រោម ប៉ុន្តែត្រូវគិតអំពីចរាចរណ៍ ខណៈ​នឹងមានផ្លូវបន្ថែមទៀតនៅពេលខាងមុខ ហើយសម្ដេចធិបតីសង្ឃឹមថា សក្ដានុពល​នៃការ​តភ្ជាប់​នេះ នឹង​នាំការរីកចម្រើននៅខាងកើតទន្លេ មិន​មែនតែនៅក្រុង​អរិយក្សត្រ គឺតំបន់ខាង​កើត​តែ​ម្ដង ដែល​អាច​ហៅបានថាទីក្រុង​ខាងកើតទន្លេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម