ព័ត៌មានជាតិ
ក្រសួងអប់រំ និង UNESCO ពិភាក្សាលើវិធីសាស្ត្រសម្រាប់ការអនុវត្តកម្មវិធី STEP Cam II
ក្រោមការដឹកនាំដោយ បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំប្រទេសកម្ពុជា បានប្រជុំពិភាក្សា ស្ដីពី កម្មវិធីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំលើកទី៥។

កិច្ចប្រជុំពិភាក្សានាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ មានការចូលរួម ពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងអង្គភាពជំនាញក្រសួង អប់រំ យុវជន និង កីឡា ប្រមាណ ១០០រូប។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សា និងឯកភាពលើវិធីសាស្ត្រសម្រាប់ការអនុវត្តកម្មវិធី STEP Cam II ។ ការលើកផែនការការងារ ការលើកផែនការថវិកា សកម្មភាពសំខាន់ៗសម្រាប់ឆ្នាំដំបូង នៃ IPAs និងពិភាក្សាលើជំហានបន្ទាប់សម្រាប់គ្រោង។

កម្មវិធីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំលើកទី៥ បានផ្ដោតសំខាន់ទៅលើការអប់រំ គ្រូបង្រៀនការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការអភិវឌ្ឍសមត្ថភាពលើកញ្ចប់សម្ភារបង្រៀន និងរៀនថ្នាក់ដំបូង និងបរិវត្តកម្មឌីជីថលសម្រាប់គ្រូបង្រៀនដោយរួមមាន ការផ្លាស់ប្ដូរទៅជាប្រព័ន្ធអប់រំបណ្ដុះបណ្ដាល ១២+៤ ការអភិវឌ្ឍសមត្ថភាពលើកកញ្ចប់សម្ភារបង្រៀន និងរៀនថ្នាក់ដំបូងការរៀបចំក្របខ័ណ្ឌសមត្ថភាព ICT សម្រាប់គ្រូបង្រៀនការពិនិត្យ និងកែសម្រួលការបណ្ដុះបណ្ដាល ICT សម្រាប់គរុសិស្ស គរុនិស្សិតស្របទៅនឹងក្របខ័ណ្ឌសមត្ថភាព ICT សម្រាប់គ្រូបង្រៀន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


