ព័ត៌មានជាតិ
គិតត្រឹមខែឧសភា ប.ស.ស ចំណាយថវិកាជាង ១២០ លានដុល្លារ ដល់សមាជិកសម្រាប់ព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗ
គិតត្រឹមខែឧសភា ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចំណាយថវិកាប្រមាណ ១២០ លានដុល្លារអាមេរិក សម្រាប់ព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃអនុវត្ត ឆ្នាំ ២០០៨ រហូតត្រឹមបំណាច់ខែឧសភា ឆ្នាំ ២០២៤ នេះ ប.ស.ស. បានចំណាយប្រាក់ប្រមាណជាង ជាង ១២០ លានដុល្លារអាមេរិក សម្រាប់ការព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗ ទៀត សម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។ ដោយឡែក សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គិតចាប់ពីខែកក្កដា ឆ្នាំ ២០២៣ រហូតត្រឹមបំណាច់ខែឧសភា ឆ្នាំ ២០២៤ បានចំណាយប្រាក់ប្រមាណជិត ៣ លានដុល្លារអាមេរិក សម្រាប់ការព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗ ដូចគ្នា។
លោកបណ្ឌិត បានបន្តថា គិតត្រឹមថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ នេះ មានសមាជិករបស់ ប.ស.ស ប្រមាណជាង ២,២ លាននាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍មានចំនួនជាង ២០ ម៉ឺននាក់។

លោកបណ្ឌិត ចាត់ទុកការមានបណ្ណ ប.ស.ស នេះ ពិតជាផ្តល់អត្ថប្រយោជន៍ច្រើន និងមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលមានបញ្ហាសុខភាព តម្រូវឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយលែងមានការបារម្ភអំពីការចំណាយប្រាក់កាក់ច្រើន។
ជាមួយគ្នានេះ មកដល់បច្ចុប្បន្ន មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀង សម្រាប់របបថែទាំសុខភាពបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សរុបចំនួន ១,៥៥០ មូលដ្ឋាន ក្នុងនោះមានដូចជា មន្ទីរពេទ្យថ្នាក់ជាតិចំនួន ១១ , មន្ទីរពេទ្យបង្អែក ១២៤ , មណ្ឌលសុខភាព ១,២៧៨ , និងមន្ទីរពេទ្យឯកជន ចំនួន ១៣៧៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


