Connect with us

សេដ្ឋកិច្ច

អាមេរិក​​ពិន័យ​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Emirates ​១,៥ ​លាន​​ដុល្លារ​​ ចំពោះ​ការ​ហោះ​ហើរ​ក្នុង​​​ដែន​អាកាស​​ហាម​ឃាត់​

បានផុស

នៅ

ក្រសួង​​ដឹក​ជញ្ជូន​របស់​សហរដ្ឋ​អាមេរិក​ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​បាន​ពិន័យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ Emirates ​ចំនួន​ ១,៥ លាន​ដុល្លារ​ សម្រាប់​​​ប្រតិបត្តិការ​ហោះ​ហើរ​ ដោយ​ប្រើ​​កូដបញ្ជាក់​អត្តសញ្ញាណ​​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​​ JetBlue Airways ​​ក្នុង​ដែន​អាកាស​ហាម​ឃាត់​​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួង​បាន​​ឱ្យ​ដឹង​ថា​ ​​នៅ​ចន្លោះ​ខែ​ធ្នូ​ ឆ្នាំ​ ២០២១​ ​ដល់​ខែ​សីហា​ ឆ្នាំ​ ២០២២​ ​ក្រុមហ៊ុន​ Emirates ​បាន​ប្រើ​​កូដបញ្ជាក់​អត្តសញ្ញាណ​​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​​ JetBlue Airways ​សម្រាប់​ប្រតិបត្តិការ​ជើង​ហោះ​ហើរ​​រវាង​អារ៉ាប់រួម​ ​​និង​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ដែន​អាកាស​ដែល​​​​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) ​​ហាម​ឃាត់​សម្រាប់​​ប្រតិបត្តិករ​​​អាមេរិក​​​។​

ការ​ប្រព្រឹត្ត​នេះ​ ក៏​បាន​រំលោភ​លើ​កិច្ច​​​ព្រម​ព្រៀង​ខែ​តុលា​ ឆ្នាំ​ ២០២០​ ដែល​មាន​ក្នុង​​ការផាក​​ពិន័យ​ក្រុម​ហ៊ុន​ Emirates ​សម្រាប់​ប្រតិបត្តិការ​ជើង​ហោះហើរ​ផ្សេង​ទៀត​​​ក្នុង​ដែន​អាកាស​​ហាម​ឃាត់​របស់​ FAA ផង​ដែរ​។  

ក្រុមហ៊ុន​ Emirates ​ទទួល​បាន​បញ្ជា​ឱ្យ​​ប​ង់​ប្រាក់​ចំនួន​ ២០០ ០០០ ដុល្លារ​ ក្នុង​បញ្ជា​ឆ្នាំ​ ២០២០​ និង​ ២០០ ០០០ ដុល្លារ​ទៀត​ ប្រសិន​បើ​ក្រុម​ហ៊ុន​នេះ​​រំលោភ​លើ​ការ​បញ្ជា​ក្នុង​រយៈ​ពេល​​១​ឆ្នាំ​​។

ទាំង​ក្រុម​ហ៊ុន​ JetBlue ​និង​ក្រុម​ហ៊ុន​​ Emirates ដែល​​ប្រើ​កូដ​រួម​គ្នា​មុន​​បញ្ចប់នៅ​​ឆ្នាំ​ ២០២២ ​មិន​ទាន់​ចេញ​ប្រតិកម្ម​យ៉ាង​ណា​ទេ​ ជុំ​វិញ​ការ​ផាក​ពិន័យ​ចុង​ក្រោយ​នេះ​។

ក្រសួងដឹក​ជញ្ជូន​បាន​គូស​បញ្ជាក់​ថា​ ​ជើង​ហោះ​ហើរ​​ជាប់​ចោទ​ ​​បាន​ហើរ​កាត់​ ​«​តំបន់​​ព័ត៌មាន​ជើងហោះហើរ​» ទីក្រុង​បាកដាដ​​ ក្រោម​កម្ពស់​កំណត់​ ដែល​ FAA ​បាន​ហាម​ឃាត់​ក្រុមហ៊ុន​អាកាសចរណ៍អាមេរិក​ទាំង​អស់​​ ប្រតិបត្តិករ​ហោះ​ហើរ​សម្រាប់​ពាណិជ្ជកម្ម​​​អាមេរិក​ទាំង​អស់​​ និង​គ្រប់​ទាំង​​កូដ​បញ្ជាក់​អត្តសញ្ញាណ​​សម្រាប់​ប្រតិបត្តិការរួម​ទាំង​អស់​ ដែល​​​​គ្មាន​ការ​អនុញ្ញាត​ពិសេស​។ ​

ក្រុ​មហ៊ុន​ Emirates ​អាច​​ប្រឈ​ម​​នឹង​​ការ​​ផាក​​ពិន័យ​ ៣០០ ០០០ ដុល្លារ​ទៀត​ ប្រសិន​បើ​ហ៊ាន​បំពាន​ច្បាប់​នេះ​ម្ដង​ទៀត​ក្នុង​រយៈ​ពេល​១​ឆ្នាំ។  ​

យ៉ាង​ណា​មិញ​ ក្រុ​មហ៊ុន​ Emirates បាន​ប្រកែក​ប្រាប់​ក្រសួង​ដឹក​ជញ្ជូន​អាមេរិក​ថា​ ​​ខ្លួន​ផ្តល់​អាទិភាព​ដល់​សុវត្ថិភាព​របស់​អ្នក​ដំណើរ​ បុគ្គលិក​ និង​ប្រតិបត្តិករ​ដែន​អាកាស​ផ្សេង​ទៀត​ ដោយ​បន្ថែម​ថា​ ​​ជើង​ហោះ​ហើរ​របស់​ខ្លួន​ហោះ​ហើរ​ក្រោម​​កម្រិត​អនុញ្ញាត​ តាម​ «​ការ​ណែនាំ​ផ្ទាល់​ពី​អ្នក​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​ដែល​ពាក់​ព័ន្ធ​»​ ​​ដើម្បី​ជៀស​វាង​ការ​ប៉ះ​ទង្គិច​គ្នា​។​

បើ​តាម​ក្រសួង​ ​ក្រុ​មហ៊ុន​នេះ​បន្ត​ថា​ អាកាសយានិក​ Emirates ​បាន​អះ​អាង​ថា​ អ្នក​បើក​យន្តហោះ​​មាន​កាតព្វ​កិច្ច​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​តាម​កា​រណែ​នាំ​របស់​អ្នក​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​ដែល​ពាក់​ព័ន្ធ​ ព្រោះ​ថា​ការ​មិន​ធ្វើ​តាម​​ការ​ណែ​នាំ​បែប​នេះ​ នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​យ៉ាង​ខ្លាំង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម