ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមថា Baifern និង Naphat បែកគ្នាហើយ
ក្រោយពីមានពាក្យចចាមអារ៉ាមមួយចំនួនបានលេចឮថា គូស្នេហ៍ដ៏ផ្អែមល្ហែម Nine Naphat និង Baifern Pimchanok បានផ្ដាច់ទំនាក់ទំនងលែងជាគូសង្សារ រឿងនេះបានបង្កចម្ងល់ជាច្រើនក្នុងចំណោមអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណិតហើយក៏ក្លាយជាប្រធានបទក្តៅក្នុងបណ្តាញសង្គមស្ទើរតែភ្លាមៗតែម្ដង។
ក្នុងពេលថ្មីនេះៗដែរថ្មីៗ Baifern បានបង្ហោះរូបថតញញឹមស្រស់មួយសន្លឹក តាមរយៈ Instagram ដើម្បីផ្សព្វផ្សាយផលិតផលសម្រាប់ម៉ាកយីហោ ហើយក្នុងរយៈពេលមិនដល់១ម៉ោងផងចំនួនអ្នកចូលចិត្តលើសពីជិត១០ម៉ឺន ដល់ថ្នាក់អ្នកគាំទ្របានចូលមកបញ្ចេញមតិយ៉ាងគគ្រឹកគគ្រេង ពាក់ព័ន្ធនឹងការបែកគ្នារបស់អ្នកទាំងពីរថា តើជាការពិតឬយ៉ាងណា។

លើសពីនេះ នៅក្នុងព្រឹត្តិការណ៍ True Across Thailand នៅអគារ True Tower Ratchada នេះ Baifern បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ ក្នុងនាមជាអ្នកធ្វើបទបង្ហាញ។ ពេលនោះ នាងបានបដិសេធពីប្រព័ន្ធផ្សព្វផ្សាយដើម្បីឆ្លើយសំណួរអំពីទំនាក់ទំនងជាមួយមិត្តប្រុសដោយនិយាយថា “សុំទោស! ចាំសម្ភាសន៍លើកក្រោយ” មុននឹងដើរចូលទៅក្នុងជណ្តើរយន្តហើយចាកចេញទៅយ៉ាងរហ័ស។
ទោះបីជាយ៉ាងណា អ្នកគាំទ្រក៏ដូចជាមហាជនជាច្រើនបានចូលមកបញ្ចេញមតិក្នុងន័យមួយថា ពួកគេភាគច្រើនមិនចង់ឲ្យពាក្យចចាមអារ៉ាមនេះក្លាយជាការពិតទេ ព្រោះ Nai-Baifern ជាគូស្នេហ៍ដែលស័ក្តិសមបំផុត ប៉ុន្តែពួកគេចង់លើកទឹកចិត្តអ្នកទាំងពីរក្នុងពេលតែមួយ។ អ្វីដែលអាចធ្វើបាន គឺគ្រាន់តែរង់ចាំពេលវេលាឲ្យគូស្នេហ៍នេះចេញមកបើកចំហឲ្យបានច្បាស់ដោយខ្លួនឯងថាតើនេះគឺជារឿងពិតឬគ្រាន់តែជាពត៌មានចចាមអារ៉ាម៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Ploy បង្ហោះរូបបញ្ចាក់ភាពឯកា ខណៈមហាជនទាយថា នាងបែកគ្នាជាមួយមិត្តប្រុសមែនទែនហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


