ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងឡើងតិចតួច ដោយសារការរំពឹងទុកពីកំណើនតម្រូវការនៅរដូវក្ដៅ
តម្លៃប្រេងជួញដូរនៅព្រលឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ បានកើនឡើងតិចតួច ដោយអ្នកជំនាញចង្អុលបង្ហាញទៅលើការព្យាករនៃឱនភាពផ្គត់ផ្គង់ ដែលកើតចេញតម្រូវការប្រេងឥន្ធនៈខ្ពស់នៅរដូវក្តៅ ខណៈអង្គការនៃប្រទេសអ្នកនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បន្តកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគតរបស់ Brent បានកើនឡើង ១៦ សេន ឬ ០,២ ភាគរយ ដោយជួញដូរនៅតម្លៃ ៨៥,១៦ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) ជួញដូរនៅតម្លៃ ៨១,៧១ ដុល្លារ/បារ៉ែល ដោយកើនឡើង ១៧ សេន ឬ ០,២ ភាគរយ។
តម្លៃម៉ាកប្រេងអន្តរជាតិធំៗទាំង២ បានកើនឡើងប្រហែល ៦ ភាគរយក្នុងខែមិថុនា ដោយម៉ាក Brent បានជួញដូរលើសពី ៨៥ ដុល្លារ/បារ៉ែល ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ បន្ទាប់ពី OPEC+ បានបន្តការកាត់បន្ថយផលិតកម្មប្រេងទ្រង់ទ្រាយធំរបស់ខ្លួនរហូតដល់ចុងឆ្នាំ ២០២៥។

យុទ្ធសាស្រ្តរបស់ OPEC+ នាំឱ្យអ្នកវិភាគព្យាករពីឱនភាពនៃការផ្គត់ផ្គង់នៅក្នុងត្រីមាសទី ៣ ដោយសារតម្រូវការប្រេងខ្ពស់ក្នុងវិស័យដំណឹកជញ្ជូន និងវិស័យផ្សេងៗទៀតក្នុងអំឡុងពេលរដូវក្តៅ ធ្វើឱ្យស្តុកប្រេងឥន្ធនៈធ្លាក់ចុះ។
អ្នកវិភាគខ្លះគូសបញ្ជាក់ថា ការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក និងការកើនឡើងនៃកង្វល់ភូមិសាស្ត្រនយោបាយនៅក្នុងទ្វីបអឺរ៉ុប និងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍របស់លីបង់ ក៏ជាកត្តាធ្វើឱ្យតម្លៃប្រេងឡើងផងដែរ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន