សុខភាព
ក្រសួងសុខាភិបាល ចុះពង្រឹងគុណភាពសេវាសុខាភិបាល មន្ទីរពេទ្យខេត្តក្រចេះ ជុំទី២
ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល វេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ និងជំរុញការអនុវត្តការងារ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តក្រចេះ ជុំទី២។

ការចុះពិនិត្យនេះផ្តោតសំខាន់ទៅលើវឌ្ឍនភាពការងារមួយចំនួនលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១. ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្នុង និងជុំវិញមន្ទីរពេទ្យ មានភាពប្រសើរជាងមុន និងអនុវត្តការកែលម្អបន្ថែម
២. គុណភាពសុវត្ថិភាពអ្នកជំងឺ ត្រូវបានលើកកម្ពស់ និងបន្តលើកកម្ពស់ថែមទៀត (Infections control)

៣. ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំដល់អ្នកជំងឺ ត្រូវបានលើកកម្ពស់មានភាពល្អប្រសើរច្រើន
៤.មានការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស
៥. មានការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល

៦. ការគ្រប់គ្រងឱសថ និងសម្ភារបរិក្ខារ មានលក្ខណៈសមស្រប និងត្រូវកែលម្អបន្ថែមទៀត
៧. កែសម្រួលអគារសង្គ្រោះបន្ទាន់មានលក្ខណៈល្អជាងមុន និងរៀបចំជាបន្តបន្ទាប់ទៀត

៨. ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ ត្រូវបានចាត់តាំង និងរៀបចំត្រឹមត្រូវច្បាស់លាស់ ហើយត្រៀមនឹងអនុវត្តម៉ោងប្រចាំមួយវេន ១២ម៉ោងវិញ នាពេលខាងមុខ
៩. អនុវត្តឱ្យបានូវគោលការណ៍ណែនាំ ១៧ចំនុច + ១ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី។

រដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ នៅក្នុងខេត្តក្រចេះ ដែលបានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្ត ស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ធានាដើម្បីការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

ក្នុងការចុះពិនិត្យនោះដែរ ក៏មានការចូលរួមសម្របសម្រួលពី លោកស្រីវេជ្ជបណ្ឌិត ឃុត សុធីណា អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ លោកប្រធានមន្ទីរពេទ្យ ខេត្ត រួមជាមួយមន្រ្តីពាក់ព័ន្ធ៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


