Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ចុះ​កិច្ច​ព្រមព្រៀង​អនុញ្ញាត​ឲ្យ​ជប៉ុន ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​លើ​ទឹក​ដី​របស់​ខ្លួន

បានផុស

នៅ

ជប៉ុន និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយ នៅ​ថ្ងៃ​ចន្ទ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២៤ ដែលអនុញ្ញាត​ឲ្យ​មាន​ការដាក់ពង្រាយកងកម្លាំងជប៉ុន សម្រាប់សមយុទ្ធយោធារួមគ្នា ដោយ​ក្នុង​នោះ​ក៏​​មាន​ទាំង​ការ​ធ្វើ​សមយុទ្ធបាញ់គ្រាប់ពិត​នៅ​​លើ​​​ទឹក​ដី​ហ្វីលីពីន​ផង​ដែរ។

កិច្ច​ព្រមព្រៀង​នេះ ធ្វើ​ឡើង​បើ​ទោះ​​​ជា​​ប្រទេស​ជប៉ុន​ធ្លាប់​មាន​ប្រវត្តិ​យ៉ាងឃោរឃៅ​ដាក់​លើ​ហ្វីលីពីន កាល​ពី​អំឡុង​​សង្គ្រាមលោកលើកទី២​ក៏​ដោយ។ ប៉ុន្តែ​បច្ចុប្បន្ន ការកសាងសម្ព័ន្ធភាព​រវាង​ប្រទេស​​ទាំង​២កាន់​តែ​​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់ ខណៈដែលពួកគេ​កំពុង​ប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នៅ​លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

នៅ​ក្នុង​​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ទ្វេ​ភាគី​នេះ ក៏​បាន​អនុញ្ញាត​ឲ្យ​កងកម្លាំងហ្វីលីពីន​ចូលទៅ​កាន់​ប្រទេស​ជប៉ុន​វិញ​ផង​ដែរ សម្រាប់ការហ្វឹកហ្វឺនប្រយុទ្ធរួមគ្នា។ ការ​ចុះ​​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ធ្វើ​ឡើង​​ដោយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក​ស្រី Yoko Kamikawa នៅក្នុង​កម្មវិធី​រៀបចំ​​ឡើង​នៅ​ក្រុងម៉ានីល ដែល​​មាន​លោក Ferdinand Marcos Jr. ប្រធានាធិបតី​ហ្វីលីពីន ធ្វើ​ជាសាក្សី។ វានឹង​ត្រូវ​ចូលជាធរមាន​ភ្លាមៗ បន្ទាប់ពីការផ្តល់សច្ចាប័ន​ដោយ​​​ក្រុម​មន្ត្រី​នៃ​ប្រទេស​ទាំង​២​។

រដ្ឋាភិបាលហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Kamikawa និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara កំពុងនៅក្នុងទីក្រុងម៉ានីល ដើម្បីជួបពិភាក្សាជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​ហ្វីលីពីន អំពីវិធីធ្វើ​ឲ្យ​ទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត។

សូម​បញ្ជាក់​ថា សន្ធិសញ្ញា​ការពារជាតិ​ជាមួយ​ហ្វីលីពីន គឺជា​កិច្ចព្រមព្រៀង​ដំបូង​គេ​ដែល​ជប៉ុន​បង្កើត​នៅ​អាស៊ី។ ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្រដៀង​គ្នា​នេះ​ជាមួយ​នឹងអូស្ត្រាលី​ក្នុង​ឆ្នាំ​២០២២ និង​ជាមួយ​អង់គ្លេស​កាល​ពី​ឆ្នាំ​​២០២៣៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣២ នាទីutes មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ៥៨ នាទីutes មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា១ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង២ ម៉ោង មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម