ព័ត៌មានអន្ដរជាតិ
បារាំង ដឹកជនអនាថាទាំងឡានៗចេញពីប៉ារីស មុនព្រឹត្តិការណ៍កីឡាអូឡាំពិក
រដ្ឋាភិបាលបារាំង បានដាក់ជនអន្តោប្រវេសន៍អនាថារាប់ពាន់នាក់នៅលើឡានក្រុង ហើយបញ្ជូនពួកគេចេញពីទីក្រុងប៉ារីស។ ការបញ្ជូនចេញនេះ ធ្វើឡើងនៅមុនព្រឹត្តិការណ៍អូឡាំពិក ដែលត្រៀមនឹងប្រារព្ធចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហាខាងមុខ។

ជនអន្ដោប្រវេសន៍ដែលត្រូវបានបញ្ជូនចេញ បាននិយាយថា រដ្ឋាភិបាលបានសន្យានឹងឲ្យពួកគេមានកន្លែងស្នាក់នៅផ្សេង ដោយត្រូវបញ្ឈប់ការរស់នៅលើដងផ្លូវពាសវាសពាសកាល និងនៅតាមកន្លែងហាមឃាត់បន្តទៀត។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសន្យាថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងបង្ហាញពីភាពអស្ចារ្យរបស់ប្រទេស។ ប៉ុន្តែបើក្រឡេកមើលភូមិអូឡាំពិកវិញ បែរជាត្រូវបានសាងសង់នៅជាយក្រុង ដែលជាកន្លែងដ៏ក្រីក្របំផុតមួយរបស់ទីក្រុងប៉ារីស ខណៈទីនោះមានមនុស្សរាប់ពាន់នាក់រស់នៅតាមដងផ្លូវ តង់ ឬអគារដែលគេបោះបង់ចោល។
លោក Mohamed Ibrahim ជាជនអន្តោប្រវេសន៍អនាថាម្នាក់ មកពីប្រទេសឆាដ ដែលត្រូវបានបណ្តេញចេញពីរោងចក្រស៊ីម៉ងត៍ដែលគេបោះបង់ចោលនៅជិតភូមិអូឡាំពិក បាននិយាយថា “យើងត្រូវបានគេបណ្តេញចេញដោយសារតែការប្រកួតកីឡាអូឡាំពិក”។ កាលពីខែមេសាកន្លងទៅ លោក Ibrahim ត្រូវបានផ្លាស់ឲ្យទៅរស់នៅអគារទំនេរមួយនៅទីក្រុង Orléans ស្ថិតនៅភាគខាងត្បូងទីក្រុងប៉ារីស ដោយធ្វើដំណើរតាមឡានក្រុងអស់រយៈពេល២ម៉ោង។
ពាក់ព័ន្ធនឹងការជម្លៀសជនអនាថាចេញពីទីក្រុងប៉ារីសនេះ រដ្ឋាភិបាលរបស់លោក Macron បាននិយាយថា នេះជាកម្មវិធីស្ម័គ្រចិត្តដែលមានបំណងកាត់បន្ថយការខ្វះខាតលំនៅឋានបន្ទាន់របស់ទីក្រុងប៉ារីសប៉ុណ្ណោះ។
យោងតាមលោក Christophe Noël du Payrat មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៅទីក្រុងប៉ារីស បានឲ្យដឹងថា នៅជុំវិញទីក្រុងកាលពីឆ្នាំមុន ប៉ូលិស និងតុលាការបានបណ្តេញជនអនាថាប្រហែល ៥០០០នាក់ ដែលភាគច្រើនគឺជាក្រុមបុរសៗនៅលីវ។ មន្ត្រីទីក្រុង បានលើកទឹកចិត្តជនអនាថាទាំងនោះឲ្យឡើងឡានក្រុងទៅកាន់កន្លែងផ្សេងដូចជា ទីក្រុង Lyon ឬទីក្រុង Marseille ជាដើម។
សូមបញ្ជាក់ថា ប្រតិបត្តិការជម្លៀសជនអនាថាទៅកាន់តំបន់ផ្សេងក្រៅក្រុងប៉ារីស មិនមែនទើបតែធ្វើឡើងកាលពីពេលថ្មីៗនោះទេ។ កាលពីឆ្នាំ២០២៣ ជនអនាថាចំនួន ១០ម៉ឺននាក់ដែលរស់នៅក្នុង និងជុំវិញទីក្រុងប៉ារីស ត្រូវបានរដ្ឋាភិបាលបារាំងផ្លាស់ឲ្យទៅរស់នៅតាមជម្រកបណ្ដោះអាសន្នចំនួន១០កន្លែងនៅទូទាំងប្រទេស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


