ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់កម្ពុជាមួយរូបកំពុងរង់ចាំលទ្ធផលតេស្ត កូវីដ-១៩ ក្រោយទាក់ទងផ្ទាល់ជាមួយប្រមុខការទូតហុងគ្រី
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា កំពុងរង់ចាំលទ្ធផលតេស្តរកមេរោគកូវីដ-១៩ ខណៈលោកជំទាវបានទាក់ទងផ្ទាល់ជាមួយនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី លោក Péter Szijjarto ដែលបានទស្សនកិច្ចនៅកម្ពុជាកាលពីម្សិលមិញ និងត្រូវបានរកឃើញថាឆ្លងជមេរោគកូវីដ-១៩។
តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនលោកជំទាវបានសរសេរថា “បន្ទាប់ពីទស្សនកិច្ចនៅប្រទេសកម្ពុជា លោករដ្ឋមន្រ្តី Péter Szijjarto ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ ១៩ ។ ខ្ញុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគាត់ អំឡុងទស្សនកិច្ចនេះ ។ វាពិតជាដំណឹងអកុសល ហើយខ្ញុំសូមជូនពរឲ្យគាត់ និងក្រុមគ្រួសាររបស់គាត់ឆាប់ជាសះស្បើយ ។ ចំពោះខ្ញុំវិញ ខ្ញុំបារម្ភពីកូនៗខ្ញុំ ហើយខ្ញុំបានធ្វើតេសត្តដោយខ្លួនឯង ហើយកំពុងរង់ចាំលទ្ធផល ។ ក្នុងពេលនេះក្រុមគ្រួសាររបស់ខ្ញុំទាំងមូលនឹងស្នាក់នៅដាច់ដោយឡែកពីគ្នាដោយចាប់ផ្តើមពីពេលថ្ងៃត្រង់នេះ (ដរាបណាយើងបានដឹងអំពីវា) រហូតដល់យើងលែងបង្កហានិភ័យដល់សុខភាពសាធារណៈ”។


លោកជំទាវឱ្យដឹងទៀតថា បុគ្គលិករបស់យើង ដែលមានទំនាក់ទំនងជិតស្និទ្ធក៏ត្រូវបានស្នើសុំឲ្យចាត់វិធានការចាំបាច់ផងដែរ ដើម្បីធានាសុវត្ថិភាពដល់ក្រុមគ្រួសារ និងសាធារណៈជន និងបានអរគុណចំពោះការព្រួយបារម្ភ ។
ចុចអាន៖ Breaking News! រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលទើបចាកចេញពីកម្ពុជា ធ្វើតេស្តវិជ្ជមានកូវីដ១៩





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


