ព័ត៌មានអន្ដរជាតិ
Breaking News! រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលទើបចាកចេញពីកម្ពុជា ធ្វើតេស្តវិជ្ជមានកូវីដ១៩
រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាបន្ទាប់ពីទៅដល់ប្រទេសថៃសម្រាប់ដំណើរទស្សនកិច្ចផ្លូវការមួយ។ នេះបើតាមការឲ្យដឹងពីមន្ត្រីថៃនិងហុងគ្រីនៅថ្ងៃពុធនេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បាននិយាយថា លោក Peter Szijjarto និងគណៈប្រតិភូដែលមានសមាជិក១២នាក់ត្រូវបានធ្វើតេស្តក្រោយពេលចាកចេញពីប្រទេសកម្ពុជាប៉ុន្តែមានតែលោករដ្ឋមន្រ្តីក្រសួងការបរទេសម្នាក់ប៉ុណ្ណោះដែលត្រូវបានរកឃើញថាឆ្លងមេរោគនេះ។

លោកនិយាយថា លោក Szijjarto ដែលត្រូវបានធ្វើតេស្តពីរដងគឺត្រូវបានបញ្ជូនទៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura របស់ប្រទេសថៃសម្រាប់ការព្យាបាលរង់ចាំការបញ្ជូនតាមយន្តហោះវិលត្រឡប់ទៅស្រុកកំណើតវិញនៅយប់ថ្ងៃពុធនេះ។ លោក Anutin បាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសអាយុ៤២ឆ្នាំរូបនេះនឹងវិលត្រឡប់ទៅវិញតាមយន្តហោះមួយគ្រឿងហើយសមាជិកផ្សេងទៀតនៃគណបក្សរបស់គាត់នឹងធ្វើដំណើរតាមយន្តហោះដាច់ដោយឡែកមួយគ្រឿងទៀត។
ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសហុងគ្រី ទីភ្នាក់ងារព័ត៌មាន MTI របស់ហុងគ្រីបានបញ្ជាក់ថា លោក Szijjarto ពិតជាបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩មែនប៉ុន្តែបានបន្ថែមថា លោកបានធ្វើតេស្តអវិជ្ជមានមុនពេលចាកចេញសម្រាប់ដំណើរទស្សនកិច្ចនៅអាស៊ីកាលពីខែមុន។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីស្ថានទូតហុងគ្រីនៅទីក្រុងបាងកកមិនអាចទាក់ទងបានភ្លាមៗទេសម្រាប់ព័ត៌មានលម្អិត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Washington Post
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


