សេចក្ដីជូនដំណឹង
ឡេង ណាវ៉ាត្រា គោរពអរគុណដល់ក្រសួងដែនដីសម្រួលការថតចម្រៀង( ប្រាំសីហាការដ្ឋានប្រវត្តិសាស្ត្រហ្វូណនតេជោ
ថ្មីៗនេះ ផលិតកម្មលំដាប់ឈានមុខរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផលិតបទចម្រៀងប្រវត្តិសាស្ត្រសម្រាប់អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាក្តីសង្ឃឹមសេដ្ឋកិច្ចថ្មីមួយបន្ថែមទៀតរបស់ប្រទេសកម្ពុជា។

ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា (Galaxy Navatra) បានថតចម្រៀង «ប្រាំសីហាការដ្ឋានប្រវត្តិសាស្ត្រហ្វូណនតេជោ» ដែលច្រៀងដោយកំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra រួមទាំងប្រជាពលរដ្ឋ និងស្ថាប័នគ្រប់ទិសទីប្រមាណជាង ៣,០០០នាក់ ក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានផ្តល់ទីតាំងក្រសួង ឯកសណ្ឋាន និងមន្ត្រីចូលរួមថតចម្រៀងប្រវត្តិសាស្ត្រក្នុងវិស័យប្រព័ន្ធធារាសាស្ត្រ នាវាចរណ៍ និងដឹកជញ្ជូនរបស់កម្ពុជាផងដែរ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា គោរពអរគុណដល់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដីនគរូបនីយកម្ម និងសំណង់ ដែលអនុញ្ញាតិយល់ព្រមផ្តល់ទីតាំងបរិវេណក្រសួង ឯកសណ្ឋាន និងមន្ត្រីចូលរួមថតចម្រៀង «ប្រាំសីហាការដ្ឋានប្រវត្តិសាស្ត្រហ្វូណនតេជោ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


