ព័ត៌មានជាតិ
លោក ផន ផល្លា បដិសេធថា មិនត្រូវបានសមត្ថកិច្ចហៅទៅ «អប់រំ»ទេ តែអាជ្ញាធរប្រកាសថាបាន«អប់រំ» និងឳ្យធ្វើ«កិច្ចសន្យា»

បន្ទាប់ស្នងការនគរបាលរាជធានីភ្នំពេញតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានអះអាងថា នៅល្ងាចថ្ងៃទី១៥ ខែកក្កដា នេះថា អាជ្ញាធរ បានកោះហៅលោក ផន ផល្លា ឱ្យចូលទៅបំភ្លឺហើយ «អប់រំ» និងធ្វើកិច្ចសន្យា។ ភ្លាមៗលោក ផន ផល្លា ហាក់ដូចជាមិនពេញចិត្តនឹងពាក្យថា សមត្ថកិច្ចហៅទៅ «អប់រំ» ហើយបានប្រតិកម្មទៅកាន់សមត្ថកិច្ចវិញ ដោយបានទាត់ចោលចំពោះពាក្យថា សមត្ថកិច្ចហៅទៅ «អប់រំ» ដោយលោក អះអាងលោក គ្រាន់តែទៅបំភ្លឺ។
លោក ផន ផល្លា ប្រតិកម្មតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះ៖ «អញ្ជើញខ្ញុំទៅបំភ្លឺ សុទ្ធតែប្រើពាក្យថាកោះហៅខ្ញុំ–កត់ពាក្យសំដីរបស់ខ្ញុំដើម្បីធ្វើកំណត់ហេតុសោះ សុទ្ធតែថាឲ្យខ្ញុំធ្វើកិច្ចសន្យា ហើយឲ្យខ្ញុំត្រលប់ទៅផ្ទះវីញ…»។

ទោះបីជាលោក ផន ផល្លា បានបដិសេដបែបនេះ ប៉ុន្តែនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសយ៉ាងច្បាស់ៗថា បានហៅលោក ផន ផល្លា មកបំភ្លឺ និងបានអប់រំ ថែមទាំងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយទាំងឡាយណា ដែលនាំឱ្យមហាជនងាយយល់ច្រឡំ និងប៉ះពាល់សន្តិសុខ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរសេរយ៉ាងច្បាស់ៗដូច្នេះ ៖«…ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានអប់រំធ្វើកិច្ចសន្យាចំពោះ លោក ផន ផល្លា បញ្ឈប់បង្ហោះព័ត៌មានណាដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំបង្កប៉ះពាល់ដល់សន្តិសុខសង្គម …»៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


