ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃបារម្ភពីផលប៉ះពាល់លើវិស័យទេសចរ ក្រោយទេសចរវៀតណាមស្លាប់ដោយសារថ្នាំពុលនៅសណ្ឋាគារលំដាប់ផ្កាយ៥
រដ្ឋាភិបាលហាក់បានសំដែងក្តីកង្វល់ពីផលប៉ះពាល់ជាថ្មីទៀតលើវិស័យទេសចរណ៍របស់ខ្លួន បន្ទាប់ពីភ្ញៀវទេសចរជនជាតិវៀតណាម៦នាក់បានស្លាប់ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥នៅកណ្តាលទីក្រុងបាងកកនៅល្ងាចថ្ងៃអង្គារ។
នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដែលឡើងកាន់អំណាចជិតមួយឆ្នាំនិងដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទាក់ទាញទេសចរបរទេសឱ្យចូលទស្សនាប្រទេសថៃ បានទៅដល់កន្លែងកើតហេតុបណ្តាលឱ្យជនជាតិវៀតណាម៦នាក់ស្លាប់បាត់បង់ជីវិតដោយសារថ្នាំពុល។
រដ្ឋាភិបាលថៃបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា «នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យគ្រប់ភ្នាក់ងាររបស់រដ្ឋចាត់វិធានការឱ្យបានឆាប់រហ័សដើម្បីបញ្ចៀសផលប៉ះពាល់ដល់វិស័យទេសចរណ៍»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សាយនៅមុននេះ។
ករណីស្លាប់ដោយសារថ្នាំពុលនេះ កើតឡើងនៅសណ្ឋាគារ Grand Hyatt Erawan លំដាប់ផ្កាយ៥ នៅសង្កាត់ Pathum នៅវេលាម៉ោង៥កន្លះល្ងាច។
រដ្ឋាភិបាលថៃដឹកនាំដោយនាយករដ្ឋមន្ត្រីថៃសេដ្ឋា ថាវីស៊ីន បានប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនដែលធ្លាក់ដុនដាបដោយសារវិបត្តិកូវីដ១៩ តាមរយៈកម្មវិធីទាក់ទាញទេសចរណ៍បរទេសឱ្យចូលមកទស្សនាប្រទេសថៃ ដូចជា ការលើកលែងទិដ្ឋាការរយៈពេលយូរដល់ប្រទេសចិន ប្រទេសកាហ្សាកស្ថាន ប្រទេសឥណ្ឌា និងប្រទេសជាច្រើនទៀត។
ទោះជាបែបនេះក្តី វិស័យទេសចរណ៍ប្រទេសថៃហាក់រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអំពើហិង្សា ដូចជា ករណីបាញ់រះនៅផ្សារទំនើបក្នុងទីក្រុងបាងកកកាលពីត្រីមាសទី៤ឆ្នាំមុន ដែលបណ្តាលឱ្យភ្ញៀវទេសចរចិន៤នាក់ស្លាប់និងរបួស៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


