Connect with us

ព័ត៌មានជាតិ

កម្ពុជា ក្លាយជាសមាជិកផ្លូវការសន្និសីទកិច្ចសហប្រតិបត្តិការបណ្តាប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន

បានផុស

នៅ

សហប្រធាននៃកិច្ចប្រជុំក្រុមការងារលើកទី៥ នៃ CEAPAD បានស្វាគមន៍កម្ពុជា ដែលបានចូលជាសមាជិកផ្លូវការនៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី៥ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន (CEAPAD) តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំ បានពិភាក្សាអំពីតួនាទីរបស់អាជ្ញាធរប៉ាឡេស្ទីនក្នុងការស្តារ និងកសាងតំបន់ហ្គាហ្សាឡើងវិញ កិច្ចខិតខំប្រឹងប្រែងនៃការផ្តល់ជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីន និងសារៈសំខាន់នៃការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការតាមរយៈ CEAPAD។ ក្នុងកិច្ចប្រជុំនេះដែរ ប្រទេសជប៉ុន និងរដ្ឋប៉ាឡេស្ទីន ដែលជាសហប្រធាននៃកិច្ចប្រជុំ បានស្វាគមន៍កម្ពុជា និងឡាវ ក្នុងនាមជាសមាជិកផ្លូវការថ្មីនៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន ហៅថា CEAPAD។

លោក មាស គឹមហេង បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសសមាជិក CEAPAD និងភាគីពាក់ព័ន្ធក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរជំនួយនានា ដើម្បីជួយគាំទ្រ និងពង្រឹងសមត្ថភាពរបស់ប៉ាឡេស្ទីនសម្រាប់ការសម្រេចបាននូវសេចក្តីប្រាថ្នាដើម្បីស្ថិរភាពរ ការស្តារសេដ្ឋកិច្ចសង្គម និងសំខាន់ជាងនេះ គឺសន្តិភាពយូរអង្វែង។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះ ថា ក្នុងនាមជាសមាជិកថ្មីរបស់ CEAPAD កម្ពុជា សង្ឃឹមថា នឹងចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងក្នុងការកសាង និងស្តារសេដ្ឋកិច្ច-សង្គមជាតិឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម