សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបគ្រឿងញៀនបានជិត១០Kg
កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប សហការគ្នាចុះបង្ក្រាបគ្រឿងញៀនប្រមាណជិត១០គីឡូក្រាមនិងឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២០ខែកក្កដានេះថា កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០.៣០នាទី កម្លាំងការិយាល័យប្រឆាំគ្រឿងញៀនសហការជាមួយកម្លាំងចម្រុះបារួមមាន កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក , មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ព្រមទាំងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះបង្រ្កាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ក្នុងប្រតិបត្តការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ មានឈ្មោះ ធន ឆវ័ន្ត ហៅ ណាត់ ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកកំណើតភូមិតាកុក១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង សព្វថ្ងៃរស់នៅផ្ទះជួលស្ថិតនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីន (ICE) ចំនួន ១០ដុំ ស្មើនឹងទម្ងន់ ៩,៩៥៥.៦៥ក្រាម, មេតំហ្វេតាមីនប្រភេទគ្រាប់ ពណ៌ផ្កាឈូកសញ្ញា WY ចំនួន ០៥គ្រាប់ ។

លោកបន្តថា ក្រោយការសួរនាំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នេះកម្លាំងជំនាញបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ និង វត្ថុតាងទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


