ព័ត៌មានអន្ដរជាតិ
ចិននិងហ្វីលីពីនសម្រេចបានកិច្ចព្រមព្រៀងថ្មីមួយដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នានៅកោះមានជម្លោះរំុារ៉ៃ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែកក្កដានេះ ប្រទេសចិននិងហ្វីលីពីនដែលមានជម្លោះពាក្យសម្តីដ៏សែនរ៉ាំរ៉ៃ បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយដើម្បីនឹងបញ្ចប់ការប្រឈមមុខដាក់គ្នានៅក្នុងសមុទ្រចិនខាងត្បូងដែលប្រឈមមុខដាក់គ្នាជាញឹកញាប់។

កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានសម្រេចកាលពីថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់រវាងអ្នកការទូតហ្វីលីពីន និងចិននៅទីក្រុងម៉ានីល និងការផ្លាស់ប្តូរការទូតដែលមានបំណងបង្កើតការរៀបចំដែលអាចទទួលយកបានទៅវិញទៅមកក្នុងតំបន់ជម្លោះក្នុងដែនសមុទ្រដែលប្រជាជនហ្វីលីពីនហៅថា Ayungin និងចិនហៅថា Ren’ai Jiao ដោយគ្មានការទទួលយកការទាមទារទឹកដីរបស់ភាគីទាំងពីរ។
ក្រសួងការបរទេសនៅទីក្រុងម៉ានីលបានឲ្យដឹងថា ភាគីទាំងពីរបន្តទទួលស្គាល់ពីតម្រូវការក្នុងការបន្ថយស្ថានការណ៍តានតឹងនៅសមុទ្រចិនខាងត្បូងតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ហើយកិច្ចព្រមព្រៀងនេះនឹងមិនធ្វើឱ្យខូចមុខមាត់របស់គ្នាទៅវិញទៅមកនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះទេ។
ចំំណែកក្រសួងការបរទេសរបស់ប្រទេសចិនក៏បានប្រកាសភ្លាមៗ បន្ទាប់ពីពួកគេបានពិភាក្សាជាមួយហ្វីលីពីនពីការគ្រប់គ្រងស្ថានការណ៍នៅ Ren’ai Jiao និងឈានដល់ការរៀបចំបណ្តោះអាសន្នជាមួយហ្វីលីពីនលើការផ្គត់ផ្គង់និងតម្រូវការឡើងវិញរបស់នាវាហ្វីលីពីន សម្រាប់តំបន់កោះ The Second Thomas Shoal។ តែយ៉ាងណា ភាគីទាំងពីរមិនទាន់បញ្ចេញអត្ថបទនៃកិច្ចព្រមព្រៀងនោះទេ។

គួរបបញ្ជាក់ថាឆ្មាំឆ្នេរសមុទ្រចិន និងកងកម្លាំងផ្សេងទៀតបានប្រើកាណុងបាញ់ទឹក និងសមយុទ្ធទប់ស្កាត់គ្រោះថ្នាក់ ដើម្បីរារាំងការដឹកស្បៀងអាហារ និងការផ្គត់ផ្គង់សម្ភារៈផ្សេងទៀតឱ្យទៅដល់បុគ្គលិកកងទ័ពជើងទឹកហ្វីលីពីននៅលើនាវាចម្បាំង BRP Sierra Madre ដែលតាំងទីនៅទីនោះយូរមកហើយ។ ការប្រឈមមុខដាក់គ្នាលើទឹកដីជាយូរឆ្នាំបានផ្ទុះឡើងម្តងហើយម្តងទៀតចាប់តាំងពីឆ្នាំមុន ហើយកាលពីខែមិថុនាកងកម្លាំងចិនបានធ្វើសកម្មភាពម្តងទៀត ដោយបានឡើងជិះទូកកងទ័ពជើងទឹកហ្វីលីពីនចំនួនពីរដើម្បីរារាំងបុគ្គលិកហ្វីលីពីនពីការផ្ទេរស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត រួមទាំងអាវុធទៅកាន់ទីស្នាក់ការកប៉ាល់នៅតំបន់ច្រាំងសមុទ្រ។
ចិននិងហ្វីលីពីនបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការប្រឈមមុខដាក់គ្នា ហើយភាគីម្ខាងៗបានអះអាងពីសិទ្ធិអធិបតេយ្យភាពរៀងៗខ្លួនលើកោះនោះ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗរបស់អាស៊ី និងលោកខាងលិច រួមមាន ជប៉ុននិងអូស្ត្រាលី បានថ្កោលទោសសកម្មភាពរបស់ចិន ហើយបានអំពាវនាវឱ្យប្រកាន់យកនូវនីតិរដ្ឋ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវពាណិជ្ជកម្មសកលដ៏សំខាន់ជាមួយនឹងប្រទេសអ្នកមាន។ យោធាសហរដ្ឋអាមេរិកក៏បានដាក់ពង្រាយនាវាកងទ័ពជើងទឹក និងយន្តហោះចម្បាំងអស់ជាច្រើនទសវត្សរ៍មកហើយ ដើម្បីឲ្យមានសេរីភាពនៃការធ្វើនាវាចរណ៍ និងការល្បាតលើជើងហោះហើរ បើទោះបីជាចិនបានប្រឆាំង និងចាត់ទុកថាជាការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


