Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញនាំយកកម្រងផ្កា ចូលរួមគោរពវិញ្ញាណក្ខន្ធសពមេដឹកនាំវៀតណាម

បានផុស

នៅ

នាព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវកម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀង ហ្វ៊ូចុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលប្រារព្វធ្វើឡើងនៅសាលកម្កល់សពថ្នាក់ជាតិ សម្តេចតេជោ ហ៊ុន សែន ក្នុងទឹកមុខក្រៀមក្រំ បានអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធសពលោក Nguyen Phu Trong ជាលើកចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទីមួយ ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក Nguyen Phu Trong  បន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការ ក្នុងការអនុញ្ញាតឱ្យបណ្តាមេដឹកនាំពិភពលោក អញ្ជើញគោរពវិញ្ញាណក្ខន្ធសពរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែកក្កដា។  មេដឹកនាំវៀតណាមលោក  ង្វៀង ហ្វ៊ូចុង បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ចំណែកនៅទឹកដីកម្ពុជាវិញ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ សម្តេចចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូរបស់គណបក្សប្រជាជនកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក (Nguyen Phu Trong ) អគ្គលេខាធិការបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅស្ថានទូតវៀតណាមប្រចាំ រាជធានីភ្នំពេញ។

ការចូលរួមគោពវិញ្ញាណក្ខន្ធបែបនេះ ជារឿយៗថ្នាក់ដឹកនាំលើពិភពលោកតែងតែរៀបចំឡើង ដើម្បីបង្ហាញពីការគោរពគ្នា ការចែករំលែកទុក្ខ និងទំនាក់ទំនងការទូត។ តួយ៉ាងបណ្តាថ្នាក់ដឹកនាំប្រទេសមួយចំនួនដែលអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា បានឆ្លៀតឱកាសអញ្ជើញគោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​នរោត្តម​ សីហ​នុ​ “​ព្រះ​បរម​រតន​កោដ្ឋ​”​ ផងដែរ។

បើតាមជីវប្រវត្តិសង្ខេមឯកឧត្តម Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយរស់នៅក្នុងឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ ឯកឧត្តមគឺជាសាស្ត្រាចារ្យ ម្នាក់ដែលទទួលបានសញ្ញាប័ត្រ បណ្ឌិតផ្នែកនយោបាយ។ ឯកឧត្តម បានក្លាយជាសមាជិកបក្សកម្មុយនីស្ដវៀតណាម ដោយបម្រើការឱ្យទស្សនាវដ្ដីរបស់បក្ស គឺ Communist Review ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៦ ហើយបានក្លាយជានិពន្ធនាយកទស្សនាវដ្ដីនេះក្នុងឆ្នាំ១៩៩៧។

ឯកឧត្តម Nguyen Phu Trong

ឯកឧត្តម បានក្លាយជាលេខារងនៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ នៅខែសីហា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៨។ ពីខែកុម្ភៈ ឆ្នាំ១៩៩៨ ដល់ខែមករា ឆ្នាំ២០០០ ឯកឧត្តម Nguyen Phu Trong ដែលមានជំនឿលើមនោគមន៍វិជា្ជ ម៉ាក-ឡេនីន (Marxism-Leninism) បានទទួលបន្ទុកលើកិច្ចការ មនោគមន៍វិជ្ជា វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់គណបក្សកុម្មុយនីស្ដវៀតណាម។

ចាប់ពីខែមករា ឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០០៦ ឯកឧត្តមបានបម្រើការជាលេខានៃគណៈកម្មាធិការ បក្សប្រចាំទីក្រុងហាណូយ។ នៅចន្លោះពីខែមីនា ឆ្នាំ១៩៩៨ ដល់ខែសីហា ឆ្នាំ២០០៦ ឯកឧត្តមបានកាន់តំណែងជាអនុប្រធាន និងជាប្រធានក្រុមប្រឹក្សាទ្រឹស្ដី នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្ដវៀតណាម។ ឯកឧត្តម Nguyen Phu Trong បានក្លាយជាប្រធានសភាវៀតណាមពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១១ ហើយនៅចន្លោះពីខែមករា ឆ្នាំ២០១១ ដល់ខែមករា ឆ្នាំ២០១៦ ឯកឧត្តមបានក្លាយជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្ដវៀតណាម នីតិកាលទី១១ និងជាលេខានៃគណៈកម្មការយោធាមជ្ឈិម។

ក្រោយមក ឯកឧត្តម Nguyen Phu Trong បានធ្វើជាអគ្គលេខាធិការបក្សនីតិកាលទី១២ និងលេខាគណៈកម្មការយោធាមជ្ឈិមពីខែមករា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៨។ ឯកឧត្តម Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្ស ប្រធានាធិបតី និងលេខានៃគណៈកម្មការយោធាមជ្ឈិមនៅចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២១។

ចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងលោកទទួលមរណភាព ឯកឧត្តម Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សនីតិកាលទី១៣ និងជាលេខាគណៈកម្មការយោធាមជ្ឈិម។ ឯកឧត្តម Nguyen Phu Trong ក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយទី៨ រហូតដល់ទី១៣ របស់បក្សកម្មុយនិស្ដវៀតណាមផងដែរ។

សូមបញ្ជាក់ថា សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូ គ្រោងនឹងអញ្ជើញមកដល់រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៨ វិនាទី មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

កីឡា៧ នាទីutes មុន

កីឡា​តេក្វាន់ដូ ITF​៖ ប្រកួត​សិស្ស​បឋម​ឆ្នាំ​នេះ​មាន​អាណាព្យាបាល​ សិស្ស​ មក​ទស្សនា​ផ្ទាល់​ជា​ច្រើន​

សេដ្ឋកិច្ច១០ នាទីutes មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រា សម្រេចបាន ៣៣,៥០% ដើរតាមផែនការ

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃលើកឡើងពីតួនាទីសំខាន់របស់នគរបាលចំពោះការលេចឡើងនូវបទល្មើសឆបោកតាមអនឡាញ

ព័ត៌មានជាតិ៣៧ នាទីutes មុន

ពលរដ្ឋ និងមន្រ្តីរាជការ រួមទាំងព្រះសង្ឈជិត១​ពាន់អង្គ នាក់ ដង្ហែក្បួនពិធីបុណ្យវិសាខបូជាឆ្ពោះទៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម