ជីវិតកម្សាន្ដ
ផលិតករចាត់ទុកការឆ្លើយតបដោយស្លៀកហូលផាមួងហាត់ប្រាណ ជាការឌឺដងជម្លោះដុតឲ្យខ្លោចរោចឲ្យឆៅ
ប្រធានបទនៃការយកហូលខ្មែរទៅស្លៀកហាត់ប្រាណហាក់មិនផ្តល់តម្លៃអតត្តសញ្ញាណ និងតម្លៃវប្បធម៌ជាតិខ្លួនឯងកំពុងតែងរងការរិះគន់យ៉ាងចាស់ ដៃពីសំណាក់មជ្ឈដ្ឋានមហាជនខ្មែរទូទៅ។

តាមរយៈទង្វើនេះត្រូវបានគេចាត់ទុកថា ជាការមើលងាយជាន់ឈ្លីបន្ថោកតម្លៃប្រពៃណី វប្បធម៌ដ៏ល្អផូរផងរបស់ជាតិខ្មែរខ្លួនឯងដែលនាំឲ្យជាតិសាសន៍ដទៃ ឬបរទេសមើលងាយមកលើប្រទេស ខណៈលោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករខ្មែរល្បីឈ្មោះបានចាត់ទុកទង្វើរនេះគឺជាការឌឺដងជម្លោះដុតឲ្យខ្លោចរោចឲ្យឆៅ។
លោក ហ៊ុយ យ៉ាងឡេង បានលើកឡើងថា៖ «ខ្ញុំធ្លាប់ឆ្លើយសំណួរនេះនៅទូរទស្សន៍ដែរការស្លៀកប៊ីគីនីនៅសមុទ្រ ឬស្លៀកសិចស៊ីហួសហេតុបើគាត់ស្លៀកលក្ខណៈឯកជនថតទុកមើលខ្លួនឯងមិនជាខុសទេជាសិទ្ធរបស់គាត់តែបើគាត់ស្លៀកហើយផុសជាសាធារណៈគាត់ត្រូវទទួលរងនៅការរិះគន់ពីអ្នកវប្បធម៌និយម»។

លោកបន្តថា ចំពោះការតបឌឺដងឲ្យទៅអ្នកវប្បធម៌ដោយស្លៀកហូលផាមួងជាការឌឺដងជម្លោះគឺ ជាការដុតឲ្យខ្លោចរោចឲ្យឆៅ លោកឲ្យយោបល់ថា ប្រទេសយើងកាន់ព្រះពុទ្ធសាសនាហើយប្រពៃណីបុរាណនៅល្អផូរផង់ការស្លៀកពាក់យើងប្រកាន់ខ្ជាប់ទៅតាមកាល និងពេលវេលាថ្ងៃសីលទៅវត្តស្លៀកពាក់សថ្ងៃបុណ្យទានប្រពៃណីស្លៀកហូលផាមួងទៅហែលទឹកត្រូវស្លៀក ខោអាវហែលទឹក ទៅហាត់ប្រាណស្លៀកខោអាវហាត់ប្រាណតែអ្វីដែលត្រូវជ្រើសយកគឺសម្លៀកបំពាក់សម រម្យបើចង់ផុសជាសារធារណៈ។
ផលិតករ ហ៊ុយ យ៉ាឡេង បាននិយាយទៀតថាបើចង់លើសដូចអឺរ៉ុបថតទុកមើលខ្លួនឯងគឺមិនអី្វទេតែបើផុសជាសារធារណៈនៅលើហ្វេសប៊ុក ពិតណាស់ត្រូវទទួលយកការរិះគន់ពីអ្នកមិនពេញចិត្ត បើនៅតែចង់ផុសគួររកបណ្ដាញសង្គណា ដែលទំនើបនិយមសម្បូរបរទេសលេងដូចជា Instagram វិញទើបមិនសូវមានអ្នករិះគន់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


