ជីវិតកម្សាន្ដ
សុគា គីមលាង បារម្ភខ្លាចបុគ្គលមួយចំនួនយកសម្បត្តិវប្បធម៌ជាតិទៅផ្សព្វផ្សាយដើម្បីប្រយោជន៍ខ្លួន
កាលពីថ្មីៗនេះ នាថការីរបាំបុរាណអប្សរាលើភ្នំទឹកកកកញ្ញា សុគា គីមលាង ហៅ កូន អាន់ បានថ្លែងសារអរគុណចំពោះអាជ្ញាធរអប្សរាក្រោយឮដំណឹងដ៏រីករាយថា បានសម្រេចបើកទូលាយជុំវិញការថតរូប ភាពនិងវីដេអូក្នុងសំលៀកបំពាក់បែបប្រពៃណីអាពាហ៍ពិពាហ៍នៅតំបន់អង្គរតែចៀសវាងការថតរូបអាសអាភាស។

ទន្ទឹមពេលជាមួយគ្នានេះដែរ សិល្បការិនីដ៏ឆ្នើម និងនាថការីរបាំបុរាណកញ្ញា សុគា គីមលាង ក៏បានបង្ហាញក្តីបារម្ភផងដែរព្រោះតែក្លាចបុគ្គលមួយចំនួនយកសម្បត្តិវប្បធម៌ជាតិទៅផ្សព្វផ្សាយដើម្បីប្រយោជន៍ខ្លួន។ នាងធ្លាប់លើកឡើងថា «នាងខ្ញុំក៏សូមអរគុណទៅដល់អជ្ញាធរអប្សរាដែលបានបន្ធូរបន្ថយ។ ប៉ុន្តែខ្ញុំសូមសំណូមពរត្រូវមានចំណាត់ការលើបុគ្គលណាដែលធ្វើដើម្បីប្រយោជន៍ខ្លួន ឬប្រយោជន៍រួម“។
កញ្ញា សុគា គីមលាង បានបញ្ជាក់បន្ថែមទៀតថា ល្មមហើយតែសូមពិនិត្យផងក្រែងអ្នកខ្លះយកសម្បត្តិជាតិទៅផ្សព្វផ្សាយដើម្បីប្រយោជន៍ខ្លួនមិនមែនប្រយោជន៍រួមដើម្បីជាតិ។ គីមលាង និយាយទៀតថា នាងសុខចិត្តមុខក្រាស់ មុខស្តើងទៅហើយសួរថាខំម្លេ ដើម្បីអី្វបើយើងមិនធ្វើបានអ្នកណាធ្វើអ្នកណាថែរក្សាអ្នកណាស្គាល់?
គេចាំបានថា កញ្ញាសុគា គីមលាង ហៅ កូន អាន់ បានទម្លាយថា កន្លងមកនាងធ្លាប់ឆ្លងកាត់នូវភាពជូរចត់ និងការលំបាកច្រើនសម្រាប់ពាក្យថា «អប្សារា» គឺដោយសារតែការផ្សព្វផ្សាយចង់ឲ្យគេស្គាល់នឹងដឹងថាខ្លួនមកពីកន្លែងណា ជនជាតិអ្វី សញ្ជាតិអ្វី។

គួរបញ្ជាក់ដែរថា កញ្ញា សុគា គីមលាង កាលពីកន្លងនាងក៏ធ្លាប់ត្រូវបានទស្សនិកជនដឹងថា នាងធ្លាប់បានតំណែងជាកញ្ញាឯកសង្ក្រាន្តដ៏ស្រស់ស្អាតនាអំឡុងឆ្នាំ២០១៨ ផងដែរ។
ការពិតនាដការីកញ្ញា សុគា គីមលាង កន្លងមកក៏ត្រូវបានទស្សនិកជនបានដឹងថា នាងតែងមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្បៈខ្មែរ។ តួយ៉ាងកាលពីថ្មីៗកន្លងទៅ សុគា គីមលាង បានចេញមុខប្តេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌ អរិយធម៌ កេរ្តិ៍មរតកដូនតាខ្មែរមិនអាចឲ្យស្លាប់ទេ។ ម្យ៉ាងទៀតនាងថា ខ្លួនពិតជាសំណាងណាស់ដែលបានកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


