សន្តិសុខសង្គម
អភិបាលខណ្ឌបឹងកេងកង ដាក់ផែនការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បានប្រជុំដាក់ផែនការបញ្ជាដល់កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ពិសេសគណៈបញ្ជាការឯកភាពសង្កាត់ទាំង០៧ ក្នុងមូលដ្ឋានធ្វើយ៉ាងណាត្រូវបង្ក្រាប និងទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព លើបញ្ហាក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនៅក្នុងមូលដ្ឋាន។

ការដាក់ផែនការបង្ក្រាបបញ្ហាក្រុមក្មេងទំនើងនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្ទាប់ពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល។
លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានបានឱ្យដឹងថា ក្នុងមួយរយៈក្រោយមកនេះ បញ្ហាក្រុមក្មេងទំនើងកាប់ចាក់ប្រហារគ្នានៅតាមទីសាធារណៈបានថបថយចុះខ្លាំងបំផុត បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានយកចិត្តទុកដាក់បង្ក្រាប។ ប៉ុន្តែវាបែរជាលិចចេញនូវសកម្មភាពក្មេងទំនើងផ្សេងទៀត ដោយការបង្ហោះម៉ូតូដងផ្លូវ និងតាមទីសាធារណៈដែលនេះជាកត្តានាំឱ្យបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយបំផុតក្នុងសង្គមជាតិ ។

លោកអភិបាលខណ្ឌបន្ថែមថា ទោះបីសកម្មភាពនេះមិនមែនជារឿងថ្មីក៏ដោយ កម្លាំងមានសមត្ថកិច្ចត្រូវចាប់ឃាត់ភ្លាមៗ រាល់ក្រុមទំនើងទាំងឡាយ មិនថាក្មេង ឬចាស់ ឱ្យតែមានសកម្មភាពបង្ហោះម៉ូតូ ត្រូវឃាត់មកសាកសួរនាំ និងធ្វើកំណត់ហេតុ ឬសវតាជាតិអប់រំណែនាំ ហើយត្រូវឃាត់ម៉ូតូរក្សាទុករយៈពេល០៣ខែ ក្នុងករណីដែលជនរូបនោះទើបតែប្រព្រឹត្តសកម្មភាពលើកដំបូង។ ប៉ុន្តែបើនៅគគ្លើនហ៊ានប្រព្រឹត្តជាលើកទី០២ គឺត្រូវឃាត់ម៉ូតូរក្សាទុក០៦ខែ។

ផ្អែកក្នុងស្មារតីអង្គប្រជុំដដែលនោះ លោកអភិបាលខណ្ឌសង្កត់ធ្ងន់ថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី០៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើម សម្តេចបានយកចិត្តទុកដាក់ខ្ពស់ណាស់ លើការការពារសន្តិសុខជាតិមាតុភូមិ ដូច្នោះហើយលោកអភិបាល ស្នើឱ្យអាជ្ញាធរក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋានទាំងមូល ត្រូវបន្តពង្រឹងលើកិច្ចការងារសន្តិសុខទាំងអស់ មានទាំងការអប់រំ ការត្រួតពិនិត្យ ការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលកើតមានដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន