ចរាចរណ៍
បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តបុករះរថយន្ត និងម៉ូតូបណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់របួសធ្ងន់
បុរសស្ត្រីជាប្ដីប្រពន្ធពីនាក់បានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុរសជនជាតិចិនម្នាក់បើកបររថយន្តក្នុងសភាពស្រវឹងស្រាជ្រុលបុករះរថយន្ត និងម៉ូតូធ្វើដំណើរស្របទិសគ្នាអូសជាប់ក្រោមរថយន្ដផ្ទប់បង្គោលភ្លើង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង២នាក់មានឈ្មោះ ថា ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងប្រពន្ធឈ្មោះ ព្រុំ លីកា អាយុ៣៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តបង្កម៉ាកស្តារិច ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2N-5066 បើកបរដោយបុរសជនជាតិចិន ក្នុងសភាពស្រវឹងស្រា បានបើកលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុជ្រុលបុកពីក្រោយរថយន្ត KIA Morning ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AX-8942 ឈប់ចតចិញ្ចើមផ្លូវបណ្តាលអោយខូចខាត រួចរថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកម៉ូតូហុងដាឌ្រីម ជិះដោយជនរងគ្រោះ២នាក់ប្តីប្រពន្ធ ក្នុងដំណើរស្របទិសគ្នា ជាប់ទាំងជនរងគ្រោះ និងទាំងម៉ូតូពីក្រោមរថយន្តអូសទៅបុកផ្ទប់បង្គោលភ្លើង ទើបទៅមុខលែងរួច របួសធ្ងន់២នាក់ប្តីប្រពន្ធ អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្ត២គ្រឿង ម៉ូតូមួយគ្រឿង និងជនបើកបររថយន្តបង្កម្នាក់ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ចែងវាស់វែងយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


