កីឡា
កីឡាករ De Ligt និង Mazraoui ធើ្វដំណើរទៅអង់គ្លេសត្រៀមចូលរួម Man Utd
កីឡាករ Matthijs de Ligt និង Noussair Mazraoui បានចាកចេញពីប្រទេសអាល្លឺម៉ង់ ឆ្ពោះទៅប្រទេសអង់គ្លេស ដើម្បីចូលរួមជាមួយក្រុម Manchester United។

កីឡាករជម្រើសជាតិហូឡង់ និងម៉ារ៉ុករបស់ Bayern Munich ទាំង២រូបនេះជិតបានធ្វើការជាមួយលោក Erik ten Hag ជាថ្មី។ កាលនៅក្លិប Ajax ពួកគេធ្លាប់បានធ្វើការរួមគ្នា។ កិច្ចព្រមព្រៀងនឹងចំណាយពេលរហូតដល់ពាក់កណ្តាលខែសីហា ប៉ុន្តែឥឡូវកីឡាករ Matthijs de Ligt និង Noussair Mazraoui បានធ្វើដំណើរទៅប្រទេសអង់គ្លេសហើយ។
ខ្សែការពារ De Ligt ត្រូវបានគេថតស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិ Munich ជាមួយនឹងវ៉ាលី។ រូបគេបានសារភាពថា ខ្លួនកំពុងរង់ចាំកីឡាករ Noussair ពេលនោះ។ នេះជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រ Man Utd។

កីឡាករ Mazraoui ដែលមានតម្លៃផ្ទេរប្រមាណ ២២.០២លានដុល្លារ និង De Ligt មានតម្លៃខ្លួនប្រមាណ ៥៤.៩លានដុល្លារ អាចនឹងចុះកុងត្រាមានសុពលភាពដល់ឆ្នាំ២០២៩ បូកនឹងជម្រើសបន្ថែមទៀត៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


