ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ៖ ករណីសិស្សទាត់តុគ្រូនៅកំពង់ឆ្នាំង បានដោះស្រាយបញ្ចប់ តែបន្តតាមដាន និងពង្រឹងវិន័យទៀត
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៤ សីហា នេះថា ករណីសិស្សប្រើអំពើហិង្សាទាត់តុគ្រូដែលជាអំពើមិនសមរម្យ ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ហើយ ក្រោយពីមាតាបិតា និងសិស្សជាអ្នកប្រព្រឹត្តិបានដឹងកំហុស និងសន្យាថា នឹងឈប់ប្រព្រឹត្តិទង្វើនេះជាបន្តទៀត។ ប៉ុន្តែយ៉ាងណា សាលានៅបន្តតាមដាន និងពង្រឹងវិន័យដល់សិស្សានុសិស្សជាបន្តបន្ទាប់ទៀតផងដែរ។

ករណីសិស្សទាត់តុគ្រូនៅខេត្តកំពង់ឆ្នាំងនេះ ត្រូវបានបង្ហោះនៅតាមបណ្ដាញសង្គមជាច្រើន ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលចំពោះទង្វើរបស់សិស្សដែលខ្លួននៅក្មេងហ៊ានប្រើអំពើហិង្សាទាត់តុគ្រូជាអ្នកមានគុណ ផ្តល់ចំណេះដឹងដល់ខ្លួន ដោយគ្មានខ្លាចរអាអ្វីសោះ។
ជាមួយគ្នានេះដែរ មហាជនក៏មានការកោតសរសើរដល់ការអត់ធ្មត់របស់លោកគ្រូ បើទោះជាសិស្សធ្វើទង្វើមិនត្រឹមត្រូវក៏ដោយ នៅតែការនិយាយស្តីដោយអហិង្សាដែលស័ក្ដិសមជាអ្នកអប់រំដ៏ល្អមួយរូប។

លោកស្រី បានបន្តថា «ករណីសិស្សម្នាក់ទាត់តុគ្រូកើតឡើងនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១២ សីហា ឆ្នាំ ២០២៤ ក្រោយពីសាលាបានទទួលដំណឹង សាលាក៏បានរៀបចំកោះអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីបើកកិច្ចប្រជុំដោះស្រាយភ្លាមៗ ដោយមានការចូលរួមពីមាតាបិតា សាមីខ្លួន លោកគ្រូជាប់ពាក់ព័ន្ធក្នុងករណីខាងលើ មេភូមិ និងអាជ្ញាធរ ហើយជាលទ្ធផលសិស្សដែលប្រព្រឹត្តិបានធ្វើកិច្ចសន្យាថា នឹងធ្វើការកែប្រែខ្លួន ឈប់ប្រព្រឹត្តិទង្វើបែបនេះជាបន្តទៀត ហើយសាលានៅបន្តពិនិត្យតាមដានការពង្រឹងវិន័យជាបន្តបន្ទាប់ទៀត»។
លោកស្រីបន្តទៀតថា ជាជំហានដំបូងយើងសហការជាមួយសហគមន៍ដែលមានអាណាព្យាបាល និងអាជ្ញាធរចូលរួមដោះស្រាយ។ ក្នុងករណីសិស្សនៅបន្តប្រព្រឹត្តិខុសឆ្គងបន្តទៀត សាលានឹងរកវិធីដោះស្រាយផ្សេងៗ ដូចជា ពិនិត្យមើលក្នុងគ្រួសារ កត្តាមិត្តភ័ក្ដិជុំវិញខ្លួន ឬគ្រូបង្រៀនជាដើម ដើម្បីដោះស្រាយទៅតាមជាក់ស្ដែង និងដំណោះស្រាយមួយទៀតអាចផ្លាស់ប្ដូរសិស្សទៅរៀនថ្នាក់ផ្សេងទៀតដែលអាចឱ្យគេជួបមិត្តភ័ក្ដិថ្មី និងគ្រូថ្មី អាចធ្វើឱ្យគេកែប្រែអត្តចរិតបានល្អប្រសើរឡើងវិញ។
លោកស្រីបានបន្ថែមថា ប៉ុន្តែការងារនេះ វាទាមទារមានការចូលរួមពីសហគមន៍ ពិសេសអាណាព្យាបាលសិស្ស មិនមែនសាលា គ្រូ និងក្រសួងធ្វើម្នាក់ឯងបាននោះទេ។
យ៉ាងណាក៏ដោយ លោកស្រី បញ្ជាក់ថា «យើងនឹងធ្វើឱ្យអស់ពីលទ្ធភាព មុននឹងបន្តការដាក់ទណ្ឌកម្មណាមួយដល់សិស្ស ព្រោះសាលាមិនអាចបញ្ឈប់សិស្សណាម្នាក់បានទេ បើទោះបីជាបញ្ឈប់គាត់ពីសាលាមួយ ក៏គាត់ត្រូវទៅរៀននៅសាលាផ្សេងទៀតដែរ។ អីចឹងមានតែខិតខំអប់រំណែនាំសិស្សដែលប្រព្រឹត្តិខុសឆ្គងឱ្យមករកប្រព្រឹត្តិអំពើល្អវិញទើបជាការប្រសើរ ហើយកន្លងមកយើងបានសហការជាមួយអាណាព្យាបាល មេភូមិ មេឃុំ ទទួលបានជោគជ័យច្រើនមកហើយ»។
លោកស្រី ឃួន វិច្ឆិកា បានឱ្យដឹងទៀតថា ការពង្រឹងវិន័យនេះដែរ ក្រសួង ក៏ដូចជាសាលារៀនទាំងអស់ បាននិងកំពុងអនុវត្តវិធានការ និងបទបញ្ជាផ្ទៃក្នុងដែលដាក់ចេញ មានស្រាប់ ដែលក្រសួងបានដាក់ចេញកាលពីដើមឆ្នាំកន្លងទៅ និងកំពុងបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនៅតាមសាលានីមួយៗ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ