ជីវិតកម្សាន្ដ
ព្រះនាងតូច ជេនណា មោទនភាពខ្លាំង ក្រោយទទួលបានពាន “ Best Newcomer Actress “
ព្រះនាងតូច ជេនណា នរោត្តម បានសម្តែងក្តីរំភើបជាខ្លាំង បន្ទាប់ពីទទួលបានពាន “Best New comer Actress “ ពីមហោស្រពភាពយន្ត កម្ពុជា-អាស៊ី លើកទី២ តាមរយៈខ្សែភាពយន្តខ្នាតធំរឿង “បណ្ដាសានាងរាត្រី”។

ប្រាកដណាស់ភាពយន្តរឿង «បណ្ដាសានាងរាត្រី» គឺជា ភាពយន្តដែលជោគជ័យបំផុតរបស់កម្ពុជាដែលបានចេញទៅបញ្ចាំងនៅតាមរោងភាពយន្តបណ្ដាប្រទេសក្នុងតំបន់អាស៊ី។ មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ គឺជា ព្រឹត្តិការណ៍ដ៏មានសារសំខាន់ដែលមិនត្រឹមតែជាវេទិកាសម្រាប់ប្រគល់ពានរង្វាន់ជូនផលិតករ សិល្បករ-សិល្បការិនី ប៉ុណ្ណោះទេគឺ វេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ព្រមទាំងរឿងរ៉ាវជាច្រើន តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី។
ចំណែកឯព្រះនាងតូច ជេនណា នរោត្តម ក្រោយទទួលបានពាន“ Best Newcomer Actress “ ព្រះនាងមានព្រះរាជបន្ទូលថា “ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ដោយបានទទួលបានពាន“Best Newcomer Actress“ពីមហោស្រពភាពយន្ត កម្ពុជា–អាស៊ីលើកទី២ តាមរយៈខ្សែភាពយន្តខ្នាតធំ រឿង “បណ្ដាសានាងរាត្រី”។

ព្រះនាងតូច ជេនណា នរោត្តម បានមានព្រះ រាជបន្ទូលបន្តថា ពានរង្វាន់មួយនេះជាកិត្តិយសដ៏ធំនៃការកសាងស្នាដៃរបស់ខ្ញុំ ក៏ដូចជាអនុស្សាវរីយ៍នៃការបម្រើវិស័យសិល្បៈខ្មែរ ដែលខ្ញុំស្រឡាញ់ពេញបេះដូងផងដែរ។ យ៉ាងណាមិញ ខ្ញុំមិនភ្លេចការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកចាងហ្វាងផលិតកម្ម និងថ្នាក់ដឹកនាំផលិតកម្ម LD Entertainment ព្រមទាំងក្រុមការងារទាំងអស់សម្រាប់ការផ្តល់ឱកាសដល់ខ្ញុំបានសម្ដែងក្នុងខ្សែភាពយន្តល្អៗតាំងពីដើមរៀងមក។

ព្រះនាងតូច បានមានព្រះរាជបន្ទូលថា «ទន្ទឹមនឹងនេះ ខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនក៏ដូចជាហ្វេនៗរបស់ខ្ញុំទាំងអស់សម្រាប់ការគាំទ្រតាំងពីដើមមក។ ខ្ញុំពិតជារីករាយក្នុងបន្តបោះជំហ៊ានទៅមុខប្រកបដោយក្ដីស្រឡាញ់ និងការតាំងចិត្តខ្ពស់៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


