ព័ត៌មានជាតិ
ព្រះនាងតូច ជេនណា នរោត្តម ស្លុតចិត្តខ្លាំងចំពោះការយាងសោយព្រះទិវង្គតសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
ភ្នំពេញ ៖ បន្ទាប់ពីទទួលដំណឹងដ៏សោកសង្រេងនិងរន្ធត់ជាទីបំផុត នៃការយាងសោយព្រះទិវង្គតសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នោះព្រះនាងតូច ជេនណា នរោត្តម បានបង្ហាញការស្លុតរន្ធត់រំជួលចិត្តជាពន់ពេក។
បើយោងតាមផេកផ្លូវការរបស់សែរាជវង្សព្រះអង្គ គឺព្រះនាងតូច នរោត្តម ជេនណា បានមានបន្ទូលយ៉ាងរំជួលចិត្តក្រោយជ្រាបដំណឹងសម្តេចក្រុមព្រះចូលទិវង្គតដូច្នេះថា “ខ្ញុំម្ចាស់ស្លុតរន្ធត់រំជួលចិត្តជាពន់ពេក ចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចតាក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានឧត្តមក្រុម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ”។
ព្រះនាងតូច ជេនណា នរោត្តម បានមានព្រះរាជបន្ទូលទៀតថា “ខ្ញុំម្ចាស់និងសមាជិក សមាជិកា នៃក្រុមហ៊ុនNCJ Empire Studio សូមបួងសួងដល់ ដួងព្រះវិញ្ញាណក្ខន្ធសម្តេចតាក្រុមព្រះ ស្តេចយាងទៅកាន់បរមសុខឋានកុំបីឃ្លៀងឃ្លាតឡើយ”។
សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នាវេលាម៉ោង ៩និង៤០នាទីព្រឹក ត្រូវនឹងម៉ោង៣និង៤០នាទីរសៀលម៉ោងនៅភ្នំពេញ ក្នុងព្រះជន្ម៧៧ព្រះវស្សានៅប្រទេសបារាំង ក្នុងពេលដែលព្រះអង្គកំពុងគង់ប្រថាប់ព្យាបាលព្រះរោគ។
នៅក្នុងសេចក្តីប្រកាសជាផ្លូវការអំពីការយាងសោយព្រះទិវង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ គណបក្សហ៊្វុនស៊ិនប៉ិចបានអះអាងថា ព្រះសព សម្តេចក្រុមព្រះនឹងត្រូវយាងដង្ហែមកកាន់ ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ៕
ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


