សន្តិសុខសង្គម
សិស្សស្រី ២ នាក់ ជិះម៉ូតូឆ្លងផ្លូវបុកម៉ូតូ ១ គ្រឿង ដួលចូលក្រោមរថយន្តកិនស្លាប់
សិស្សអនុវិទ្យាល័យកំបូល ២ នាក់ ជិះម៉ូតូ ១ គ្រឿង ឌុបគ្នា ធ្វើដំណើរឆ្លងផ្លូវ ជ្រុលបុកជាមួយម៉ូតូមិនចាំម៉ាក ១ គ្រឿងទៀត បណ្ដាលឲ្យដួល ខណៈនោះក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញ ១ គ្រឿង ដែលគេស្គាល់ថាជារបស់កងដឹកជញ្ជូន HC បើកបរក្នុងល្បឿនលឿនទៅដល់ ក៏បុក និងកិនជនរងគ្រោះស្លាប់នៅក្រោមរថយន្តយ៉ាងរន្ធត់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៤០ នាទី ព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ នៅតាមផ្លូវជាតិលេខ ៤ មុខផ្សារកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះ ទី១.ឈ្មោះ ញ៉ឹក សុភាស់បូទី ភេទស្រី អាយុ ១៦ ឆ្នាំ ជាសិស្សថ្នាក់ទី ៧ រៀននៅអនុវិទ្យាល័យកំបូល មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ ទី២.ឈ្មោះ ច ម ក ភេទស្រី អាយុ ១៤ ឆ្នាំ រៀនថ្នាក់ទី ៧ ជាមួយគ្នា មានទីលំនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង ២ នាក់ បានជិះម៉ូតូ ១ គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IN-2280 ឌុបគ្នាឆ្លងផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីជើងទៅត្បូង លុះទៅដល់ចំណុចកើតហេតុ ក៏បានប៉ះគ្នាជាមួយម៉ូតូមិនចាំម៉ាក ១ គ្រឿងទៀត បណ្ដាលឲ្យដួលរេលពេញផ្លូវ។
ប្រភពដដែលបន្តថា ស្របពេលនោះក៏មានរថយន្តសណ្ដោងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-2062 ជារថយន្តរបស់កងដឹកជញ្ជូន HC បើកបរធ្វើដំណើរក្នុងល្បឿនលឿនទិសដៅពីលិចទៅកើតទៅដល់ល្មម ហើយក៏ត្រូវរថយន្តនោះបុក និងកិនទាំងមនុស្ស និងម៉ូតូ បណ្ដាលឲ្យស្លាប់ទាំង ២ នាក់ ក្រោមរថយន្តយ៉ាងរន្ធត់។ បន្ទាប់មករថយន្តខាងលើ បានឈប់ស្ងៀម ហើយអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់បាន និងនាំយកទៅកាន់ប៉ុស្តិ៍កំបូលដែលស្ថិតនៅជិតនោះ។

ប្រភពដដែលឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន ធ្វើការវាស់វែង និងនាំយកទាំងរថយន្ត និងម៉ូតូរក្សាទុក រង់ចាំចាត់ការតាមច្បាប់ ព្រមទាំងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


