Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនក្មេងទំនើង ០៥ នាក់ ករណីអុកឡុកតាមផ្លូវសាធារណៈ និងកាន់កាប់អាវុធខុសច្បាប់

បានផុស

នៅ

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០៥ នាក់ ពាក់ព័ន្ធ​ករណី​បង្ក​អុកឡុក​តាម​ដង​ផ្លូវ​សាធារណៈ និង​កាន់កាប់​អាវុធ​ខុសច្បាប់ ដោយ​គ្មាន​ការ​អនុញ្ញាត (កាំបិត​បុ័ងតោ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំងនេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០២ និង ៣០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០២៤ នៅ​ចំណុច​ផ្លូវ​លេខ ១១៣ សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧ មករា។

ក្មេង​ទំនើង​ឃាត់ខ្លួន​ចំនួន ០៥ នាក់ រួមមាន ៖ ១.ឈ្មោះ ម៉ៅ ភា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​លក់​ស្គុត​បិត​ជញ្ជាំង ស្នាក់នៅ​ផ្ទះ​លេខ ១៦ អឺ ៤ ផ្លូវ ១១១ សង្កាត់​អូរឫស្សី​ទី ១ ខណ្ឌ ៧ មករា។ ២.ឈ្មោះ អាត ឡុងហ៊ី ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់នៅ​ម្ដុំ​ទួល​ពង្រ។ ៣.ឈ្មោះ អួន ណាន់ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។ ៤.ឈ្មោះ អួន មាស ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​អ្នកលក់​កាមេរ៉ា ស្នាក់​នៅ​ផ្ទះ​លេខ ១៩ ផ្លូវ​បេតុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។ ៥.ឈ្មោះ លុយ រដ្ឋា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ ស្នាក់នៅ​បន្ទប់​ជួល​លេខ ៣ ផ្លូវ​បេតុង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។

សមត្ថកិច្ច​បញ្ជាក់​ថា វត្ថុតាង​ចាប់​យក​រួមមាន ៖ ម៉ូតូ ០៣ គ្រឿង (​ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1KK-3991, ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ 1CN-1230, ម៉ាក ហុងដា​ស្កុប​ពី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ 1JZ-6039) , ទូរស័ព្ទ​ដៃ ៤ គ្រឿង​, ម៉ាក IPHONE 11 ពណ៌​ទឹក​សណ្ដែក​, ម៉ាក IPHONE XS MAX ពណ៌​ខ្មៅ​, ម៉ាក IPHONE 7 ពណ៌​ផ្កាឈូក​, ម៉ាក OPPO ពណ៌​ខ្មៅ ជា​របស់​ជនសង្ស័យ។

បច្ចុប្បន្ន​ក្មេង​ទំនើង​ខាង​លើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧ មករា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២៧ នាទីutes មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង៤១ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង៤៦ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម