ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃពុលស្រាស ស្លាប់៦នាក់និងស្ថិតក្នុងការសង្គ្រោះ២០នាក់
ប្រជាជនថៃផឹកស្រាសយ៉ាងតិច៦នាក់បានស្លាប់និងជាង២០នាក់ស្ថិតនៅក្នុងការសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានផឹកស្រាសដែលលាយជាតិមេតាណុល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNAនៅថ្ងៃទី២៩ខែសីហានេះ។

អាជ្ញាធរថៃបានឲ្យដឹងថាការស្លាប់នេះបានកើតឡើងនៅក្នុងស្រុក Khlong Sam Wa នៅភាគពាយ័ព្យនៃទីក្រុងបាងកក និងជាកន្លែងដែលអាជ្ញាធរបានរកឃើញនូវកន្លែងលក់គ្រឿងស្រវឹងខុសច្បាប់ចំនួន១៩កន្លែង។ បន្ទាប់ពីការពុលស្រាសនេះរដ្ឋបាលក្រុងបាងកកបានចេញសេចក្តីថ្លែងការណ៍មួយថា មនុស្ស៦នាក់បានស្លាប់នៅមន្ទីរពេទ្យ និង២២នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សេចក្តីរាយការណ៍នោះដកស្រង់សម្តីសាច់ញាតិរបស់ជនរងគ្រោះម្នាក់បានឲ្យដឹងថា បន្ទាប់ពីមានការជួបជុំ ជប់លៀងបរិភោគអាហារនិងស្រាយ៉ាងសប្បាយ អ្នកបរិភោគស្រាទាំងប៉ុន្មានក៏មានរោគសញ្ញាចង្អោរ ហើយបន្ទាប់មកបានដួលសន្លប់និងត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ពាក់ព័ន្ធបញ្ហានេះអាជ្ញាធរថៃបានបង្ក្រាបហាងលក់ស្រាខុសច្បាប់នៅក្នុងតំបន់នេះនិងបានចាប់ខ្លួន និងឃុំខ្លួនអ្នកលក់ស្រាខុសច្បាប់មួយចំនួនផងដែរ ខណៈដែលស្រាខុសច្បាប់ច្រើនត្រូវបានពិនិត្យឃើញថា មានការលាយជាមួយមេតាណុលលើសកម្រិត ដើម្បីបង្កើនថាមពលរបស់វាហើយបើលេបចូលជាតិមេតាណុលច្រើនអាចធ្វើឱ្យងងឹតភ្នែក ខូចថ្លើម និងស្លាប់ក្នុងករណីធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសថៃដែលគោរពព្រះពុទ្ធសាសនាជាសាសនាសំខាន់ មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងយ៉ាងតឹងរ៉ឹង ដោយដាក់កម្រិតការលក់ស្រានៅក្នុងម៉ោងមានកំណត់ក្នុងមួយថ្ងៃ និងហាមប្រាមលក់ឬផឹកស្រានៅថ្ងៃបុណ្យសាសនា។ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ច្បាប់នេះជំរុញទីផ្សារងងឹតកាន់តែទូលំទូលាយចំពោះគ្រឿងស្រវឹងដែលមានតំលៃថោកដូចជាស្រាសដែលផលិតនៅក្នុងរោងចក្រដែលមិនមានការគ្រប់គ្រងនិងស្ដង់ដារសុវត្ថិភាពត្រឹមត្រូវ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


