ព័ត៌មានជាតិ
ផ្សារធំថ្មីអាចនឹងបិទបណ្តោះអាសន្ន ប្រសិនបើមានអាជីវករណាម្នាក់មិនចេះការពារខ្លួន ធ្វើឲ្យឆ្លងជំងឺកូវីដ
ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី លោកស្រី ប៉ុន ដានី បានថ្លែងអំពាវនាវជាថ្មីទៀតឲ្យបងប្អូនអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យ បានខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈនេះ។

ផ្ទុយទៅវិញ បើបងប្អូនមានការធ្វេសប្រហែស ហើយមាននរណាម្នាក់ឆ្លងនោះ ទីផ្សារទាំងមូលនឹងត្រូវបិទជាបណ្តោះអាសន្ន នោះយើងខាតបង់ទាំងអស់គ្នា។ ការអំពាវនាវបែបនេះរបស់លោកស្រីប្រធានគណៈកម្មការផ្សារ និងក្រុមការងារផ្សារបានធ្វើឡើងនាថ្ងៃទី០៧ មិនាឆ្នាំ២០២១នេះ ខណៈដែរលោកស្រីនិងក្រុមការងាររបស់គណៈកម្មការគ្រប់គ្រងផ្សារធំថ្មី ដើរចែកម៉ាសរាប់ពាន់បន្ទះដល់បងប្អូនអាជីវករ ក៏ដូចអតិថិជន ចេញ ចូលទិញឥវ៉ាន់ ក្នុងទីផ្សារនេះ។ លោកស្រីប៉ុន ដានី បានមានប្រសាសន៍លើកឡើងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះ ផ្សារទាំង២៥នៅក្នុងរាជធានី ត្រូវបានលោក ឃួង ស្រេងចែកម៉ាស អាល់កុល ម៉ាស៊ីនវាស់កម្ដៅបាញ់កម្ដៅជាច្រើនលើកមកហើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩នេះឲ្យបាន។ លោកស្រីបន្តថា ក្នុងផ្សារត្រូវពាក់ម៉ាសឲ្យបានគ្រប់ៗគ្នារួមទាំងការវាស់កម្ដៅពេលចេញចូល ផ្សារដែលមាន៩កន្លែង,ការដាក់QR Codeរួមទាំងការណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់និងអ្នកចេញចូលផ្សារ និងមានកន្លែងលាងដៃ មានសាប៊ូនិងជែល ផងដែរ។



លោកស្រីប៉ុន ដានី លើកឡើងថា តាមការពិនិត្យជាក់ស្តែងឃើញថា បងប្អូនអាជីវករក្នុងផ្សារធំថ្មីមានការយល់ដឹងនិងភ្ញាក់រលឹក ចេះការពារខ្លួនដោយខ្លួនឯងភាគច្រើនហើយ នឹងចេះការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩បានល្អ។ ទោះបីពេលនេះអតិថិជនចូលផ្សារមានការថយចុះមែនដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ក៏ការប្រុងប្រយ័ត្នការអនុវត្តវិធានការ ៣កុំនិង៣ការពារត្រូវបានប្រកាន់ខ្ជាប់ជានិច្ច៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន