សន្តិសុខសង្គម
ពលរដ្ឋស្នើអាជ្ញាធរ និងគណៈគ្រប់គ្រងសាលាគួរមានវិធានការចំពោះការលក់ដូរភេសជ្ជៈគ្រឿងកំប៉ុងនៅមុខសាលារៀន
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បានសំណូមពរដល់អាជ្ញាធរជួយមានវិធាន និងដំណោះស្រាយឲ្យក្រុមអាជីវករលក់ដូរភេសជ្ជៈគ្រឿងកំប៉ុង នៅមុខបរិវេណសាលារៀនបាក់ទូក ដែលអាចធ្វើប៉ះពាល់ដល់សុខភាពកូនៗរបស់ពួកគាត់ជាខ្លាំង ។

ការលើកឡើងនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា មន្រ្តីចម្រុះក្រោមឱវាទរដ្ឋបាលខណ្ឌ៧មករា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ មកពីតាមបណ្តាសង្កាត់ទាំង៨ នៅសាលប្រជុំរបស់សាលាបាក់ទូក កាលពីរសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ ម្សិលមិញ។

លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានលើកឡើងថា សំណូមពរនេះពិតជាសំខាន់ណាស់ គឺដើម្បីផលប្រយោជន៍រួម សម្រាប់សិស្សានុសិស្ស និងអាណាព្យាបាលរបស់សិស្ស។ បញ្ហានេះ លោកនឹងពិភាក្សាជាមួយគណៈនាយកសាលាដើម្បីរកដំណោះស្រាយឲ្យបានសមរម្យណាមួយសម្រាប់សំណូមពររបស់ពលរដ្ឋ។

ក្នុងវេទិការនេះដែរ លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា អាជ្ញាធរថ្នាក់ប៉ុស្តិ៍រដ្ឋបាល និងសង្កាត់ ដែលជាអាណាព្យាបាលរបស់ពលរដ្ឋផ្ទាល់ ត្រូវយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ពលរដ្ឋ។ ប៉ុស្តិ៍រដ្ឋបាលត្រូវមើលពីសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសង្កាត់ត្រូវបំរើពលរដ្ឋ ពីសេវាសាធារណៈឲ្យបានលឿនជូនពលរដ្ឋ៕
អត្ថបទ៖ សុភា





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


