សេដ្ឋកិច្ច
រដ្ឋាភិបាលដាក់គម្រោងសាងសង់ផ្លូវ ទៅតំបន់កន្ទុយនាគជាគម្រោងអាទិភាព
មន្ត្រីជំនាញ នៃក្រសួងសាធារណការ និងជញ្ជូន បានចុះពិនិត្យផ្លូវជាតិលេខ៧៨-៥(ផ្លូវទៅកាន់តំបន់កន្ទុយនាគ) ប្រវែង ១៦៦ គីឡូម៉ែត្រ ជាបន្តបន្ទាប់ ខណៈក្រុមហ៊ុនសាងសង់បានចុះសិក្សាគម្រោងសាងសង់ផ្លូវនេះរួចហើយ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា ផ្លូវលេខ៧៨-៥ ត្រូវបានចែកចេញជា៤កំណាត់ស្ថិតក្រោមការថែទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី។
កំណាត់ទី១៖ កម្រាលកៅស៊ូ DBST មានប្រវែង ២១,៩៥ គម ទទឹង១៤ម ចាប់ពី ផ្លូវបំបែកផ្លូវជាតិលេខ ៧៨ (គ.ម ១២៣+២៥០)សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដល់ គ.ម ២១+៩៥០ ភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ។

កំណាត់ទី ២៖ កម្រាលដីល្បាយថ្ម មានប្រវែង ២៤,០៩ គម ទទឹង ៧ម ចាប់ពី គ.ម ២១+៩៥០ ភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំដល់ គ.ម ៤៦+០៤០ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
កំណាត់ទី ៣៖ កម្រាលកៅស៊ូ DBST មានប្រវែង ១.០០ គម ទទឹង ១០ម ចាប់ពី គ.ម ៤៦+០៤០ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដល់ គ.ម ៤៧+០៤០ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ កំណាត់ទី ៤៖ កម្រាលដីធម្មជាតិ មានប្រវែង ១១៨,៩៦ គម រាជរដ្ឋាភិបាលកំពុងគិតគូជាគម្រោងអាទិភាព៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


