Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ១ សហការជាមួយរថយន្តបូមលូ​សាលារាជធានីភ្នំពេញ ចុះបូមលូ សម្រួលការស្ទះចរន្តទឹកក្នុងមូលដ្ឋាន

បានផុស

នៅ

រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ១ ដឹកនាំ​ដោយ​ លោក កង វង ចៅសង្កាត់ និង​ក្រុមការងារ​ បាន​សហការ​ជាមួយ​រថយន្ត​បូម​លូ​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​បូម​លូ​សម្រួល​នូវ​ចរន្តទឹក​ជៀសវាង​ការ​កកស្ទះ​ពេល​ភ្លៀង​មក​ម្តងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​ ១៦ ខែកញ្ញា ឆ្នាំ ​២០២៤ នេះ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ឃួង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ទើប លោក កង វង ចៅសង្កាត់​ចោមចៅ​ទី​ ១​ ដឹកនាំ​ក្រុមការងារ​ចុះ​ធ្វើការ​បូម ​និង​ស្តារ​សំរាម​ចេញពី​ក្នុង​លូ​ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​សម្រួល​ចរន្តទឹក​ឱ្យ​ហូរ​ស្រួល។

លោក កង វង ចៅសង្កាត់ បានឱ្យដឹងថា ការ​បូម​លូ​សម្រួល​ចរន្តទឹក​ខាង​លើ​ស្ថិត​នៅ​ជាប់​របង​រោងចក្រ​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង​ ២ និង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជាមួយគ្នា​នេះ លោក កង វង ជំនួស​ឱ្យ​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​ ១ បាន​អរគុណ​ដល់​ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ លោក សក់ ច​ន្ទ័​កញ្ញា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​ផ្តល់​រថយន្ត​បូម​លូ ដើម្បី​សម្រួល​ការ​កកស្ទះ​ចរន្តទឹក​ដល់​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា។

លោក​ចៅសង្កាត់ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ក្នុង​ធុង​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ រង់ចាំ​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ប្រមូល ជៀសវាង​បោះចោល អាច​ហើរ ឬ ​ធ្លាក់​ចូល​ប្រព័ន្ធ​លូ បង្ក​ឱ្យ​ស្ទះ​ចរន្តទឹក៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម