ព័ត៌មានអន្ដរជាតិ
កាន់តែធ្ងន់ធ្ងរ! តួលេខអ្នកស្លាប់ដោយសារទឹកជំនន់នៅមីយ៉ាន់ម៉ាកើនដល់ជាង២០០នាក់
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ធំព្រោះព្យុះទីហ្វុងយ៉ាកជីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងទ្វេដងដល់ ២២៦នាក់ ខណៈដែលអង្គការសហប្រជាជាតិបានព្រមានថា មនុស្សរហូតដល់ ៦៣ម៉ឺមនាក់អាចស្ថិតក្រោមស្ថានភាពកំពុងត្រូវការជំនួយ។

ព្យុះយ៉ាកជី បានបោកបក់ពាសពេញភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពីជាងមួយសប្តាហ៍មុន ជាមួយនឹងខ្យល់បក់ខ្លាំង និងបរិមាណទឹកភ្លៀងដ៏សម្បើម ដែលបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី ហើយបានសម្លាប់មនុស្សជាង ៥០០នាក់។
ទូរទស្សន៍រដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបសឹក បានបញ្ជាក់ពីតួលេខអ្នកស្លាប់ចំនួន ២២៦នាក់ កាលពីល្ងាចថ្ងៃទី១៦ខែកញ្ញា ដោយមនុស្សចំនួន៧៧នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ នៅមួយថ្ងៃមុនការប្រកាសតួលេខចុងក្រោយនេះ ចំនួនអ្នកស្លាប់មានត្រឹមតែ ១១៣នាក់ប៉ុណ្ណោះ ពោលគឺកើនឡើងទ្វេដងឯណោះ។
ស្រូវ និងដំណាំផ្សេងទៀតជិត ២៦ម៉ឺនហិកតា ក៏ត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ផងដែរ។
ទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយរបស់អង្គការសហប្រជាជាតិ (UNOCHA) បានឲ្យដឹងថា មនុស្សប្រមាណ ៦៣១ ០០០នាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
UNOCHA បានប្រាប់ថា ស្បៀងអាហារ ទឹកផឹក ទីជម្រក និងសម្លៀកបំពាក់ សុទ្ធតែត្រូវការជាបន្ទាន់ ដោយព្រមានថា ការទំនាក់ទំនងត្រូវបានកាត់ផ្ដាច់ ផ្លូវថ្នល់ត្រូវបានបិទ និងស្ពានរងការខូចខាត ដែលនេះសុទ្ធតែជាការរារាំងយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ការដាច់ទំនាក់ទំនង ជាពិសេសនៅតាមតំបន់ដាច់ស្រយាល មានន័យថា ព័ត៌មានអំពីតួលេខអ្នកស្លាប់ និងរងរបួសមានភាពយឺតយ៉ាវក្នុងការផ្សព្វផ្សាយ។
សូមរំឭកថា គ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅមីយ៉ាន់ម៉ា បានកើតឡើងនៅក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៥ ដោយសរុបមានមនុស្សស្លាប់ជាង១០០នាក់ ខណៈនៅឆ្នាំ២០០៨ ព្យុះស៊ីក្លូន Nargis បានធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ាជាង ១៣៨ ០០០នាក់ស្លាប់និងបាត់ខ្លួន៕
ដោយ៖ ឈាង
ចុចអាន៖ ជារឿងកម្រ! របបសឹកមីយ៉ាន់ម៉ា ស្នើសុំជំនួយបរទេស ដើម្បីដោះស្រាយគ្រោះទឹកជំនន់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


