ព័ត៌មានអន្ដរជាតិ
ទោះយោធាដកអាជ្ញាប័ណ្ណ តែប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ានៅតែបន្តរាយការណ៍ព័ត៌មានតាមអ៊ីនធឺណិត
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្តរាយការណ៍អំពីការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីខែមុន ទោះបីជាមានការដកហូតអាជ្ញាប័ណ្ណក៏ដោយ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចំនួន ៥ នោះរួមមាន គេហទំព័រ Myanmar Now, សារព័ត៌មាន Khit Thit, វិទ្យុសម្លេងប្រជាធិបតេយ្យភូមា (DVB), ទូរទស្សន៍ Mizzima និងសារព័ត៌មាន 7 Day ខណៈដែលទូរទស្សន៍ Mizzima និងសារព័ត៌មាន 7 Day គឺជាសាខារបស់វិទ្យុ VOA ។

ប៉ុន្តែរហូតមកពេលនេះប្រព័ន្ធផ្សព្វផ្សាយចំនួន ៤ ក្នុងពួកគេនៅតែផ្តល់ព័ត៌មានតាមអ៊ីនធឺណិតនៅថ្ងៃអង្គារនេះ ។
សារព័ត៌មាន Mizzima បានបង្ហោះពីសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ក្នុងនាមជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនឹងបន្តប្រយុទ្ធប្រឆាំងនឹងរដ្ឋប្រហារយោធា និងសម្រាប់ការស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈប្រព័ន្ធផ្សព្វផ្សាយពីរផ្សេងទៀតក៏បានបង្ហោះសារស្រដៀងគ្នានេះផងដែរ ។

យោធាបានឃុំខ្លួនអ្នកសារព័ត៌មានដែលផ្សាយអំពីការតវ៉ា ហើយបានព្រមានប្រព័ន្ធផ្សព្វផ្សាយកុំប្រើពាក្យថា “រដ្ឋប្រហារ” ។
ដូច្នេះយោធាអាចចាត់វិធានការដើម្បីបញ្ឈប់ការផ្សព្វផ្សាយដូចជាការរឹបអូសការិយាល័យរបស់ប្រព័ន្ធផ្សព្វផ្សាយ ឬការឃុំខ្លួនអ្នកកាសែត និងបុគ្គលិកផ្សេងទៀតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


