ព័ត៌មានអន្ដរជាតិ
សាលារៀនជិត១ពាន់កន្លែងនៅថៃ និងវៀតណាម រងការបំផ្លាញ ព្រោះគ្រោះទឹកជំនន់
គ្រោះទឹកជំនន់នៅក្នុងប្រទេសថៃ និងវៀតណាម បានបំផ្លិចបំផ្លាញសាលារៀនចំនួន ៩៤៥កន្លែង ដែលផ្ដល់ផលប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្សសាលារាប់ម៉ឺននាក់ឯណោះនៅក្នុងប្រទេសរងគ្រោះទាំង២។ នេះបើយោងតាមរបាយការណ៍របស់អង្គការ Save the Children នៅថ្ងៃទី២៤ខែកញ្ញា។

នៅភាគខាងជើងប្រទេសថៃ ទឹកជំនន់បានធ្វើឲ្យខូចខាតសាលារៀនចំនួន ១៤០កន្លែង ខណៈនៅវៀតណាមវិញ សាលារៀនដែលរងផលប៉ះពាល់មានយ៉ាងហោចណាស់ ៨០៥កន្លែង គិតចាប់តាំងពីការវាយប្រហារដោយខ្យល់ព្យុះទីហ្វុងយ៉ាកជីកាលពីដើមខែកញ្ញា។ នៅក្នុងប្រទេសថៃ សិស្សជាង ៣០ ៥០០នាក់មិនទាន់អាចទទួលបានការសិក្សានៅឡើយទេ ខណៈថ្នាក់រៀន កៅអី តុ និងសម្ភារៈផ្សេងទៀតក្នុងសាលានៅទូទាំងខេត្តឈៀងរ៉ៃ កំពុងត្រូវបានគ្របដណ្តប់ដោយភក់ ហើយសាលារៀនជាច្រើនកំពុងត្រូវការឧបករណ៍សិក្សាថ្មីបន្ថែម។
តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ជាច្រើនក្នុងប្រទេសថៃ និងវៀតណាមក៏មិនអាចចូលទៅដល់បានដែរ ដោយសារទឹកជន់លិចផ្លូវ និងគ្រោះថ្នាក់នៃបំណាក់ដី ដែលរារាំងយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការជួយសង្គ្រោះ និងជំនួយ។
ទឹកជំនន់ក៏បានបង្កើនហានិភ័យនៃជំងឺផ្សេងៗផងដែរ ដូចជា គ្រុនចាញ់ និងគ្រុនឈាម ជាដើម។
អាស៊ីជាតំបន់ដែលទទួលរងគ្រោះមហន្តរាយខ្លាំងជាងគេលើពិភពលោក ដោយសារកត្តាអាកាសធាតុ និងគ្រោះថ្នាក់ទាក់ទងនឹងទឹក។ នៅទូទាំងពិភពលោក កុមារចំនួន ៧៧៤លាននាក់ ឬមួយភាគបីនៃចំនួនកុមារទាំងអស់ កំពុងរស់នៅជាមួយនឹងផលប៉ះពាល់ធំៗចំនួន២គឺភាពក្រីក្រ និងហានិភ័យនៃអាកាសធាតុខ្ពស់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


