ព័ត៌មានអន្ដរជាតិ
មន្ត្រីទី២របស់បក្សលោកស្រី អ៊ុងសាន ស៊ូជី បានស្លាប់ក្នុងទីឃុំឃាំងទៀតហើយ
លោក Ba Myo Thein សមាជិកសភាជាន់ខ្ពស់ដែលត្រូវបានរំលាយបានប្រាប់ Reuters ថា មន្ត្រីគណបក្សលោក Zaw Myat Linn ត្រូវបានចាប់ខ្លួនវេលាម៉ោង១:៣០នាទីទៀបភ្លឺ។ លោកជាមន្ត្រីទី២របស់គណបក្ស NLD បានស្លាប់ក្នុងទីឃុំខ្លួន។
លោកថា ៖«ឥឡូវនេះ សាច់ញាតិកំពុងព្យាយាមយកសពពីមន្ទីរពេទ្យទាហាន»។
តាមប្រភពព័ត៌មានក្នុងស្រុកបានផ្សាយយថា លោក Ko Zaw Myat Lin ដែលជាប្រធានវិទ្យាស្ថានវិជ្ជាជីវៈ Suu Vocational Institute នៅក្នុងតំបន់ Shwe Pyi Thar ក្នុងទីក្រុងយ៉ាំងហ្គោន ត្រូវបានចាប់ខ្លួននៅពេលកម្លាំងសន្តិសុខវាយឆ្មក់វិទ្យាស្ថានកាលពីយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ៍។
កំឡុងពេលវាយឆ្មក់វិទ្យាស្ថាន និស្សិត៣នាក់ និងអ្នកស្រុក៣នាក់ក៏ត្រូវបានចាប់ខ្លួន។ កុំព្យួទ័រ រថយន្ត ទូរសព្ទ និងប្រាក់នៅវិទ្យាស្ថានក៏ត្រូវបានកម្លាំងសន្តិសុខរឹបអូសយក។ នេះបើតាមលោក Ko Min Wai គ្រូបង្រៀនស្ម័គ្រចិត្តនៅវិទ្យាស្ថាននោះ។
ការតវ៉ាប្រឆាំងនឹងរបបយោធានៅថ្ងៃអង្គារត្រូវបានកម្លាំងយោធាធ្វើការបង្ក្រាបភ្លាមៗ បន្ទាប់ពីអ្នកតវ៉ាវ័យក្មេងរាប់រយនាក់ដែលបានជាប់ក្នុងការបង្ខាំងពេញមួយប់នៅខណ្ឌមួយក្នុងក្រុង យ៉ាំងហ្គោនទើបតែរួចខ្លួន។
ការតវ៉ាដែលបែកខ្ញែកគ្នាត្រូវបានធ្វើឡើងនៅ យ៉ាំងហ្គោន និងតាមទីប្រជុំនានាទូទាំងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ប៉ុន្តែកម្លាំងសន្តិសុខបានធ្វើការបង្ក្រាបដោយបាញ់ឧស្ម័នទឹកភ្នែក និងបំផ្ទុះគ្រាប់បែក។
យ៉ាងហោចណាស់មនុស្សពីរនាក់របួស ក្នុងនោះម្នាក់របួសដោយគ្រាប់កាំភ្លើង នៅទីប្រជុំជន Mohnyin ភាគខាងជើង។
កាលពីពីរថ្ងៃមុន មន្ត្រីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) លោក Khin Maung Latt ជាសមាជិកសភាមូស្លីមម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានជាប់ឆ្នោតកាលពីឆ្នាំ២០២០បានស្លាប់ក្នុងទីឃុំឃាំង។
តាមរបាយការណ៍បញ្ជាក់ថា សាកសពមានស្នាមជាំក្បាល និងរាងកាយដែលបង្ហាញពីការធ្វើទារុណ្ឌកម្ម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


