ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បដិសេធសំណើបទឈប់បាញ់រយៈពេល២១ថ្ងៃនៅលីបង់
អ៊ីស្រាអែល បានច្រានចោលសំណើដោយសម្ព័ន្ធមិត្តសម្រាប់បទឈប់បាញ់រយៈពេល២១ថ្ងៃនៅក្នុងប្រទេសលីបង់ ហើយប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា «រហូតដល់ជោគជ័យ»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៧ខែកញ្ញា។

ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើទីតាំងដ៏សំខាន់របស់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅជុំវិញប្រទេសលីបង់ បានសម្លាប់មនុស្សរាប់រយនាក់ក្នុងសប្តាហ៍នេះ ខណៈដែលក្រុមសកម្មប្រយុទ្ធបានសងសឹកវិញជាមួយនឹងការផ្លោងគ្រាប់រ៉ុកកែតជាច្រើនចូលទឹកដីអ៊ីស្រាអែល។
សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តផ្សេងទៀត បានបង្ហាញពីបទឈប់បាញ់រយៈពេល២១ថ្ងៃ កាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបប្រជុំនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
យ៉ាងណា មេដឹកនាំអ៊ីស្រាអែល លោក Netanyahu បានបដិសេធទាំងស្រុងនូវសំណើបទឈប់បាញ់កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបញ្ជាឲ្យយោធាបន្ត «ការប្រយុទ្ធដោយប្រើកងកម្លាំងពេញទំហឹង»។
សេតវិមាន បានសម្តែងការខកចិត្តចំពោះការបដិសេធនេះ ដោយនិយាយថា សំណើបទឈប់បាញ់បានធ្វើឡើងដោយ «ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងជាច្រើន»។
លោក Macron បាននិយាយថា វាគឺជា «កំហុស» សម្រាប់លោក Netanyahu ក្នុងការបដិសេធបទឈប់បាញ់ ហើយថាលោកនឹងត្រូវ «ទទួលខុសត្រូវ» សម្រាប់ការកើនឡើងភាពតានតឹងក្នុងតំបន់៕
ដោយ៖ ឈាង
ចុចអាន៖ នាយករដ្ឋមន្ត្រីលីបង់ ជឿថា បទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា អាចសម្រេចបាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


