ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម ចេញគោលការណ៍ ៤ចំណុចដើម្បីសម្រួលដល់ការប្រឡងបាក់ឌុបឆ្នាំ២០២៤
ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំរៀបចំការប្រឡងបាក់ឌុប ឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ដោយដាក់ចេញនូវគោលការណ៍សំខាន់ៗ៤ចំណុច ក្នុងការសម្រួលដល់ការប្រឡង។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី៥ ខែតុលា។

ក្រោមកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខមាលភាព សម្រាប់ដំណើរការ នៃការប្រឡងបាក់ឌុបដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដែលមាន លោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានសម្រេចចេញនូវគោលការណ៍សំខាន់ៗចំនួន៤៖

គោលការណ៍ទី១ ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លង ឯកសារអុីនធឺណេត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។ ទី២ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានាដែលស្ថិតនៅក្នុង និងជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។ ទី៣ ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឫសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន និងទី៤ ចំពោះការផ្ញើទោចក្រយានយន្ត កង់-ម៉ូតូ នៅតាមមណ្ឌលប្រឡង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម សម្របសម្រួល ជាកម្លាំងសន្តិសុខ មើលការខុសត្រូវ ទទួលផ្ញើមិនតម្រូវឱ្យបង់ប្រាក់ឡើយ។

សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


