ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ សហការជាមួយរថយន្តបូមលូ ចុះដោះស្រាយបញ្ហាប្រព័ន្ធលូជូនពលរដ្ឋក្នុងភូមិព្រៃទា ១
អាជ្ញាធរសង្កាត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ បានសហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ ចុះដោះស្រាយបញ្ហាប្រព័ន្ធលូ (បូមលូ) ជូនប្រជាពលរដ្ឋ ជៀសវាងការស្ទះនូវចរន្តទឹក ក្រោយមេឃធ្លាក់ភ្លៀងប៉ុន្មានថ្ងៃមកនេះ នៅក្នុងភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤ នេះ ដោយទទួលបានការជូនដំណឹងពីប្រជាពលរដ្ឋអំពីបញ្ហាប្រព័ន្ធលូកកស្ទះចរន្តទឹកមិនហូរ លោក វ៉ា សាវឿន ចៅសង្កាត់ បានសហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ ចុះទៅធ្វើការបូមទឹក និងកាកសំណល់ចេញពីក្នុងលូធ្វើយ៉ាងណាមិនឱ្យមានផលប៉ះពាល់បន្តទៀត។
ជាមួយគ្នានេះដែរ លោក វ៉ា សាវឿន តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី ៣ ទាំងមូល សូមថ្លែងអំណរគុណដល់ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រួមទាំងក្រុមការងារ រាជធានីភ្នំពេញ ដែលផ្តល់រថយន្តសម្រាប់បូមលូដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលា។

លោកចៅសង្កាត់ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាវេចខ្ចប់ និងទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ រង់ចាំក្រុមហ៊ុនស៊ីនទ្រីមកប្រមូល ជៀសវាងបោះចោលអាចហើរ ឬ ធ្លាក់ចូលប្រព័ន្ធលូ បង្កឱ្យស្ទះចរន្តទឹក៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


