Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ការងារ​អំពាវនាវ​ដល់​និយោជក​និង​កម្មករ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន​

បានផុស

នៅ

​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​ដល់​និ យោជក​ និង​កម្មករនិយោជិត​នៅតាម​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់​អនុវត្ត​វិធានការ​របស់​ក្រសួង សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បីទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ចូល​សហគមន៍​កាន់តែ​ទ្រង់ទ្រាយ​ធំ​។​

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​បាន​កើន​ឡើងជា​បន្តបន្ទាប់រ​ហូត​ដល់​ជាង​៦០០​នាក់​ដែល​ភាគច្រើន​នៅ​បណ្តា​រាជធានីខេត្ត​ដែលមានរោង ចក្រ​សហគ្រាស​ច្រើន​ ក្នុងនោះ​រួមមាន​រាជធានី​ភ្នំពេញ ខេត្តកណ្តាល​ និង​ខេត្ត​ព្រះសីហនុ​ជាដើម​។​

នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុ​ក​ដែល​បាន​បង្ហោះ​នៅថ្ងៃនេះ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​«ខ្ញុំ​សូម​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ដល់និយោជគ និង​កម្មករនិយោជិត នៅតាម​សហគ្រាស​គ្រឹះស្ថាន ទាំងអស់បន្ត​យកចិត្តទុកដាក់ អនុវត្តតាម​សេចក្ដីណែនាំ​របស់​ក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ស្ដីពី​វិធានការ​បង្ការ​ជំងឺកូ​វិដ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​២០​កុម្ភៈ​ដើម្បី​សុខភាពនិង​ប្រក្រ​តី​ភាព ផលិតកម្ម អាជីវកម្ម និងជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករ​ន​យោ​ជិត​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ក្រសួង​ការងារ​បាន​ណែនាំ​ដល់​ម្ចាស់​ឬ​នាយក​រោងចក្រ​សហគ្រាស​និង​កម្មករនិយោជិត​ត្រូវ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សុខា​ភិបាល​ជាពិសេស​វិធានការ​៣​ការពារ​ ដូចជា​ពាក់​ម៉ាស​ការ​លាងដៃ​និង​រក្សា​ការ​គំលាត​សុ​វត្ថិ​ភាព​សង្គម​និង​វិធានការ​៣​កុំ​ដូចជា​កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​ហើយ​ប្រើម៉ាស៊ីនត្រជាក់ កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​ដែល​មិនដឹង​ប្រភព​ច្បាស់លាស់​និង​កុំ​ប៉ះពាល់​គ្នា​កុំចាប់ដៃគ្នា​។​

ក្រសួង​បាន​ណែនាំ​បន្តទៀតថា​ ​មិនត្រូវ​អនុញ្ញាតឱ្យ​បុគ្គល​ដែល​មិនមែនជា​អ្នកគ្រប់គ្រង​ឬកម្មករ​និយោ​ជិត​ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ចេញចូល​បរិវេណ​រោងចក្រ​សហគ្រាស​ដាច់ខាត​។​ទន្ទឹម​នោះ​ត្រូវ​ក្តាប់​នូវ​ប្រវត្តិ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​និង​ស្ថានភាព​សុខភាព​របស់​បុគ្គល​ដែលទើប​វិលត្រឡប់​មកពី​បរទេស​ឲ្យ​បានច្បាស់លាស់​មុននឹង​អនុញ្ញាត​ឲ្យ​ចូលធ្វើការ​។​

ត្រូវ​ផ្ដល់ព័ត៌មាន​ទៅ​ក្រសួង​ស្ថាប័ន​ជាបន្ទាន់​ក្នុងករណី​មាន​រោគសញ្ញា​សង្ស័យ​ណា​កើតឡើង​ចំពោះ​កម្មករនិយោជិត​របស់​ខ្លួន​និង​ត្រូវ​អប់រំ​ណែនាំ​និង​លើកទឹកចិត្ត​ឱ្យ​គ្រប់​បុគ្គ​លិក​កម្មករនិយោជិត​ទាំង​អស់​កុំ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ការ​គេចវេះ​នេះ​នឹង​នាំ​ឲ្យមាន​ហានិភ័យ​ដល់​ខ្លួនឯង​ផង​សុខ​ភាព​សាធារណៈ​ផង​និង​ត្រូវ​ទទួលរង​ពិន័យ​អន្ត​រការណ៍​ផង​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម