ព័ត៌មានជាតិ
សមាជិក ប.ស.ស ត្រូវបង់ភាគទានយ៉ាងតិច ២ ខែ ជាប់គ្នា ទើបអាច ប្រើសេវាតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស បាន
សមាជិក ប.ស.ស. ត្រូវបង់ភាគទានយ៉ាងតិច ២ ខែ ជាប់គ្នា ឬ បង់ភាគទាន ៦ ខែ ក្នុងអំឡុងពេល ១២ ខែ ចុងក្រោយ គិតត្រឹមខែដែលមានបញ្ហាសុខភាព ឬ សម្រាកលំហែមាតុភាព ទើបអាចប្រើសេវាតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. បាន។

យោងតាមបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងធ្វើប័ណ្ណ ប.ស.ស. រួចរាល់ ដើម្បីអាចប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. បាន គឺត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម គឺបានបង់ភាគទានយ៉ាងតិចចំនួន ២ ខែ ជាប់គ្នា ឬ បានបង់ភាគទានចំនួន ៦ ខែ ក្នុងអំឡុងពេល ១២ ខែ ចុងក្រោយ គិតត្រឹមខែដែលមានបញ្ហាសុខភាព ឬ សម្រាកលំហែមាតុភាព។
សម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីអាចប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. បានគឺត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណ ប.ស.ស. បានបង់បង់ភាគទានយ៉ាងតិចចំនួន ២ ខែ ជាប់គ្នា។

ប.ស.ស បានបន្ថែមថា សមាជិក ប.ស.ស អាចពិនិត្យសុពលភាពប័ណ្ណ ប.ស.ស. របស់អ្នក តាមរយៈកម្មវិធីទូរស័ព្ទដៃ ប.ស.ស (NSSF Member)។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ ២,៥៤៣,៨៧០ នាក់ (ស្រី ១,៤១៣,០១១ នាក់)។ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ៤៨២,៥៧៧ នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារ ចំនួន ១,៥៨១,៩៨៨ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦២,៣៥៥ នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១១៦,៩៥០ នាក់។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករ-និយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២៤ នេះ ដែលបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


