ចរាចរណ៍
សង្ស័យស្រវឹង បើករថយន្តបញ្ច្រាសទិសបុកបុរសម្នាក់ស្លាប់ទាំងព្រឹកព្រលឹម នៅខណ្ឌពោធិ៍សែនជ័យ
បុរសម្នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ទាំងព្រឹកព្រលឹម ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយគ្រឿងបើកបញ្ច្រាសទិសមកបុកម៉ូតូជនរងគ្រោះពេញទំហឹង។

ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ យ៉ាវ វ៉ាន់ហេង អាយុប្រមាណជាង ៥០ ឆ្នាំ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FU-3560 ជិះតែម្នាក់ឯង ទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Mazda BT50 ពាក់ផ្លាកលេខ ភ្នំពេញ 2BX-3693 បើកបញ្ច្រាសផ្លូវ ក្នុងល្បឿនលឿន ទិសដៅពីជើងមកត្បូងបុកពេញទំហឹង បណ្ដាលឲ្យបុរសដែលជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តមិនទាន់អស់ល្បឿន បានរេចង្កូតទៅបុករបងព្រលានយន្តហោះអន្តរជាតិភ្នំពេញខូចខាតអស់ជាច្រើន ភ្លាមអ្នកធ្វើដំណើរបានជួយឃាត់ម្ចាស់រថយន្ត ដើម្បីប្រគល់ជូនសមត្ថកិច្ច។

តាមការបញ្ជាក់ពីកូនស្រីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុឪពុករបស់ខ្លួនចេញពីផ្ទះនៅម្ដុំផ្សារជម្ពូវ័ន ដើម្បីទៅជួយលក់ប្អូននៅម្ដុំស្តុបណូគា ប៉ុន្តែជិះមិនទាន់បានពាក់កណ្ដាលផ្លូវផង ស្រាប់តែមានសមត្ថកិច្ចទាក់ទងប្រាប់ថា ឪពុករបស់ខ្លួនបានជួបគ្រោះចរាចរណ៍ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


